នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង គឺមេដាយប្រាក់ទាំងពីរ មុនបន្ដការប្រកួតឯកត្តជន និងវាយគូ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាទើបបញ្ចប់ ។
Related Articles
ក្រសួងអប់រំ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ប្រព្រឹត្តទៅស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»
ក្រោយដំណើរការសំណេរអស់រយៈពេលពីរថ្ងៃ នៅរសៀលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណាក់កាលសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។ បើតាមក្រសួងអប់រំ ក្នុងការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនដែលអវត្តមានសរុបចំនួន ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។ ដោយឡែកបេក្ខជនដែលមានបញ្ហាសុខភាព៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ ។
Man City និង Leipzig កក់កៅអីទៅវគ្គ ១៦ក្រុមនៃ UCL ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន
ក្រុមបាល់ទាត់ RB Leipzig និងក្រុមការពារតំណែងជើងឯក Manchester City បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលយកឈ្នះគូប្រជែងក្នុងប្រកួតទី៤ របស់ពួកគេដូចគ្នានាយប់មិញនេះ។ Man City របស់អង់គ្លេស បានរក្សាកំណត់ត្រាលេង ៤ប្រកួតសន្សំពិន្ទុប្រចាំពូល G មិនចាញ់ នៅពេលបន្តបំបាក់ Young Boys របស់ស្វីស ៣-០ នាកីឡដ្ឋាន Etihad យប់មិញទៀតក្នុងជើងទី២ ដ្បិតជើងទី១ ពួកគេក៏បានយកឈ្នះ ៣-១ ផងដែរនៅទឹកដីក្រៅផ្ទះ ដោយរកបាន ១២ពិន្ទុនាំមុខកំពូលតារាងដាច់ផងដែរ តាមពីក្រោយដោយ Leipzig ដែលមាន ៩ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ FK Crvena Zvezda ២-១។ ៣គ្រាប់របស់ក្រុមមេឃខៀវ Man City ក៏មាន ២គ្រាប់របស់កីឡាករពាក់លេខ៩ Erling Haaland ផងដែរ ដែលធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះកើនគ្រាប់ស៊ុតនៅ UCL […]
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១
រាជធានីភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ៤១ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋានThienTruongទីក្រុងNamDinhប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ខែឧសភាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុមយុវជនគោព្រៃកម្ពុជា U23 បានបង្ហាញទម្រង់លេងល្អប្រសើររបស់ខ្លួនក្នុងការប្រកួតជាមួយ U23 ឡាវ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធសៀងចាន់ធានិង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។ ចូលដល់ការប្រកួតតង់ទី២ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូលBមាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភាខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។ គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះក្នុងពូលBនេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ឧសភានិងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ឧសភាដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGame)លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ, កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ៕