ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ចាក់៤កាំបិតនៅក្បែប៉ុស្តិ៍ប៉ូលីសមិនស្លាប់ជនបង្ក សុំសម្របសម្រួលបញ្ចប់រឿង

សៀមរាប.នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលើភ្នុំគូលែន បុគ្គលិកក្រុមហ៊ុនគោកធ្លកភ្នំគូលែន ព្រួតវាយ យកដុំថ្មគប់ និងយកកាំបិតចាក់ទៅលើជនរងគ្រោះចំនួន៤កាំបិត ត្រង់ក្បាល១កាំបិត.២ត្រង់ត្រគៀក.៣ស្មារ.៤ក្រោមស្លឹកត្រចៀក ទៅលើជនរងគ្រោះបណ្តាលឲ្យសន្លប់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។

 

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះឈ្មោះ អឹង គឹមឡេង ភេទប្រុស មុខរបរ ជញ្ជូនបាយឲ្យភ្ញៀវ រស់នៅភូមិព្រះអង្គធំ ឃុំក្លោងធំ ស្រុកស្វាយលើ ខេត្តសៀមរាប បានបានរៀបរាប់ក្នុងករណីកើតហេតុនេះថា។

ជនសង្ស័យចំនួន៣នាក់ដែលជាបុគ្គលិកក្រុមហ៊ុនគោកធ្លកភ្នំគូលែន

១.ឈ្មោះ សុខ អែម ជាជនដៃដល់

២.ឈ្មោះ សេង មិនា ជាជនដៃដល់

៣.ឈ្មោះ អឹម ណាន់ ជាជនដៃដល់ ប្រើកាំបិតចាក់ ករណីជនដៃដល់បង្ករបួសស្នាមខាងលើ កើតចេញពីទំនាស់ពាក្យសំដី ខឹងជនរងគ្រោះ ថាឲ្យពួកខ្លួនរើសអើង រវៀងរថយន្តទំនើប និងរថយន្តកញ្ចាស់ ដែលបានបើកឆ្លងកាត់ទៅលេងលើភ្នំគូលែន ជនរងគ្រោះថារថយន្តទំនើបគេមានធីប រថយន្តកញ្ចាស់គ្មានធីប គ្រាន់តែឮពាក្យសំដីប៉ុណ្ណឹងសោះ។ ក្រោយកមជនសង្ស័យទាំង៣នាក់ ក៏បង្កហឹង្សាគប់ដំថ្មរចំក្បាលបែកហូឈាមនិងចាក់៤កាំបិតទៅលើជនរងគ្រោះ ក្រោយពីសកម្មភាពរូចជនដៃដល់ឈ្មោះ អឹម ណាន់ ត្រូវបានរត់គិចខ្លួនបាត់ស្រម៉ោល ។ និងបក្សពួកពីរនាក់ទៀតនគរបាលប៉ុស្តិ៍ឃាត់ខ្លួនហៅសួរនាំ យោងតាមប្រភពពីអ្នករងគ្រោះ

និងភាគីជនរងគ្រោះកំពុងតែចូលតុសម្របសម្រួល និងចរចារដើម្បីបញ្ចប់រឿង។

នៅថ្ងៃទី៣១ តុលា ២០២៣ ភ្នាក់ងារយើងបានទូរសព្ទ័ធ្វើបទសម្ភាសន៍ លោកអធិការស្រុកស្វាយលើ សុំការបំភ្លឺជុំវិញករណីរឿងរ៉ាវខាងលើ បក្សពួកជនបង្កពីរនាក់ត្រូវក៏សាងសំណុំរឿងបញ្ជូនមកស្នងការខេត្ត។

#ភ្នំកូលែន #សៀមរាប

adm

Leave a Reply

Your email address will not be published. Required fields are marked *