ព័ត៌មាន

ក្រុមគ្រូពេទ្យចុះយកអ្នកវិជ្ជមានកូវីដ១៩ ក្រុមទី៤ ភូមិទ្រា១ និងនៅក្រុមទី៥ ភូមិក្បាលទំនប់៣

ភ្នំពេញៈ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅបានចុះយកអ្នកវិជ្ជមានកូវិត១៩ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ និងនៅក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ទីតាំងថ្មីទី១ :
ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅបានចុះមកយកអ្នកវិជ្ជមានកូវិត១៩ ម្នាក់នៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលពាក់ព័ន្ធនឹងអ្នកជំងឺឈ្មោះ វុធ តាយ។
ទីតាំងថ្មីទី២ :
ផ្ទះលេខ៩៣ ផ្លូវ៦៥បេតេ ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានចុះមកយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន០២នាក់
១-ភេទប្រុស អាយុ ៣១ឆ្នាំ
២-ភេទស្រី អាយុ ៣២ឆ្នាំ ដែលពាក់ព័ន្ធនឹងឈ្មោះ ស្រីនាង យកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ។
ចំពោះទីតាំងទាំង២ខាងលើ ត្រូវបានកម្លាំងគណបញ្ជាការឯកភាពសង្កាត់ហ៊ុំពទ្ធ័ជាបណ្តោះអាសន្ន។
adm

Leave a Reply

Your email address will not be published. Required fields are marked *