ព័ត៌មាន

ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ ផ្ទេរ​ភារកិច្ច​ និង​ដំឡើង​ឋានន្តរសក្តិ​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៦១​នាក់

​ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៦១​រូប​ ត្រូវ​បាន​ធ្វើពិធីប្រកាស​តែងតាំង​មុខ​តំណែង​ផ្ទេរ​ភារកិច្ច​ និង​ដំឡើង​ឋានន្តរសក្តិ​ ។​ ​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត​ វិសិដ្ឋ​ ស្នងការ​រង​ទទួល​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ លោក​ ហេង​ ពិសិដ្ឋ​ អភិបាលរង​ខណ្ឌ​បឹង​កេង​ លោក​ នាយការិយាល័យ​បុគ្គលិក​ លោកនាយ​ការិយាល័យ​បណ្តុះបណ្តាល​ លោក​អធិការ​ និង​លោក​-​លោកស្រី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ ។​ ​មន្ត្រី​នគរបាល​ទាំង​៦១​រូប​ក្នុង​នោះ​ត្រូវ​បាន​ប្រកាស​តួនាទី​ថ្នាក់​អធិការរង​ចំនួន​០៣​រូប​,​នាយ​ផ្នែក​ចំនួន​០៣​រូប​,​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​០១​រូប​,​ថ្នាក់​នាយ​រង​ផ្នែក​១៥​រូប​,​ថ្នាក់​នាយ​រង​ប៉ុស្តិ៍​០២​រូប​ ។​ ដំឡើង​ឋានន្តរសក្តិ​វរសេនីយ៍ទោ​០១​រូប​,​ វរសេនីយ៍ត្រី​០៤​រូប​,​ អនុសេនីយ៍ឯក​១៣​រូប​,​ អនុសេនីយ៍ទោ​១៤​រូប​,​ អនុសេនីយ៍ត្រី​០៣​រូប​ និង​ព្រិ​ន្ទ​បាល​ឯក​ ០២​រូប​ ។​ ​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធនធានមនុស្ស​បាន​លើក​ឡើង​ពាំនាំ​នូវ​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ​ ជូន​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​នៅ​ក្នុង​តំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​បន្ត​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ស្ថិរភាព​ និង​សុវត្ថិ​ភាពល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ប៉ុន្តែ​នៅ​ពេល​បំពេញភារកិច្ច​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ។​ […]

ព័ត៌មាន

តើកម្ពុជា គួរអនុញ្ញាតឬទេ បើថៃសុំសិទ្ធិក្នុងការសាងសង់ប្រាសាទ យកគំរូតាមរចនាបថប្រាសាទអង្គរ?

ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ ទាំងអ្នកជំនាញអារ្យធម៌ខ្មែរ និងអ្នកជំនាញប្រវត្តិសាស្ត្រ បានជម្រុញអោយភាគីកម្ពុជាគួរស្រាវជ្រាវអោយបានល្អិតល្អន់ ហើយប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែនកម្ពុជាងត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់ ក្នុងនាមជារដ្ឋម្ចាស់កម្មសិទ្ធិ។ ចុះបើក្នុងករណីដែលថៃសុំសិទ្ធិក្នុងការសាងសង់ប្រាសាទ យកគំរូតាមរចនាបថប្រាសាទអង្គរ តើកម្ពុជា គួរអនុញ្ញាតឬទេ។ ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ អ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរ ជាច្រើន បានសម្តែងនូវ ការព្រួយបារម្ភខ្លាចក្រែងការសាងសង់នេះចម្លង តាមរចនាបថ ប្រាសាទអង្គរវត្តខ្មែរ ប្រាកដមែន ។ ករណីនេះ ក្រសួងវប្បធម៌ បានចាប់ផ្តើមធ្វើការនេះភ្លាម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ […]

ព័ត៌មាន

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ធ្វើតេស្ត​រហ័ស​ (Rapid​ Test​ )​ ដល់​មន្ត្រី​នគរបាល​ដែល​មាន​ភារកិច្ច​ចេញ​-​ចូល​បំពេញការងារ​ ដើម្បី​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩

​រាជធានី​ភ្នំពេញ​ ៖​ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រមទាំង​ការ​អ​ង្អុ​ល​ដឹកនាំ​ផ្ទាល់​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ លើ​ការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​ របស់​មន្ត្រី​នគរបាល​ជាតិ​ ដូច​ជា​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​ នា​ព្រឹក​ថ្ងៃ​ពុធ​ ១៣​រោច​ ខែ​បឋម​សា​ឍ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ នៅ​បរិវេណ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ ដើម្បី​យក​សំណាក​ធ្វើតេស្ត​រហ័ស​ (Rapid​ Test)​ ដល់​មន្ត្រី​នគរបាល​ ដែល​មាន​ភារកិច្ច​ចេញ​-​ចូល​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​។​ ​ផ្អែក​តាម​គោលការណ៍​ណែនាំ​ ការ​យក​សំណាក​ធ្វើតេស្ត​រហ័ស​ (Rapid​ Test)​ ដល់​មន្ត្រី​នគរបាល​ ដែល​មាន​ភារកិច្ច​ចេញ​-​ចូល​បំពេញភារកិច្ច​ ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នឹង​ត្រូវ​អនុវត្ត​រៀង​រាល់​មួ​យស​ប្តា​ហ៍ម្ត​ង​ ដើម្បី​ចូលរួម​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ​ចំពោះ​មន្ត្រី​នគរបាល​ដែល​ពិនិត្យ​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​-១៩​ តាម​រយៈ​ការ​យក​សំណាក់​ធ្វើ​តេ​ស្តិ៍​រហ័ស​នេះ​ […]

ព័ត៌មាន

ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កិច្ចប្រជុំដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ត្រូវបានធ្វើនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតិភាព ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង០៨ តាមរយៈប្រព័ន្ធវីដេអូរZOOm។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ៖ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសផុតពីជំងឹកូវីដ-១៩ អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត ត្រូវរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយពង្រឹងការអនុវត្តតាមដានត្រួតពិនិត្យជាប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ បន្តការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដា ក្រុង ស្រុក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញាកូវីដ-១៩ ត្រូវពិនិត្យព្យាបាលឱ្យបាន់ទាន់ពេលវេលា និងចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគកូវីដ-១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។ ឯកឧត្តម ក៏បានដាក់ផែនការដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ […]

ព័ត៌មាន

ដោះស្រាយតាម គោលនយោបាយ ឈ្នះឈ្នះប្រជាពលរដ្ឋ៤គ្រួសារ បានឯកភាពស្ម័គ្រចិត្ត រុះរើសំណង់មិនរៀបរយចេញពីលើផ្លូវ១០១ កែងផ្លូវ៤៣២ នៅយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរី ពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈកាលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចរចាដោះស្រាយតាម គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្ត រុះរើដោះដូរតាមគោលនយោបាយដោយការពេញចិត្តប្រកបដោយស្នាមញញឹម។ លោក អាំង សិរី ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជម្រុញលើកទឹកចិត្ត សហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងមកដល់រដ្ឋបាលខណ្ឌ ទីបំផុតប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ឯកភាពស្ម័គ្រចិត្តសហការរុះរើសំណង់មិនរៀបរយនេះ ចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមនចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរតាមគោល នយោបាយ ដោយការពេញចិត្តប្រកបដោយស្នាមញញឹមគឺដើម្បីភាពស្រស់បំព្រងនៃទីក្រុងភ្នំពេញ៕

ព័ត៌មាន

អ្នកជំនាញប្រវត្តិសាស្ត្រ៖ ថៃគួរតែស្នើសុំសិទ្ធិពីកម្ពុជាក្នុងការសាងសង់ ប្រសាទគំរូដែលយកម៉ូតតាមប្រាសាទអង្គររបស់ខ្មែរ បើគេស្រលាញវប្បធម៌របស់ខ្មែរ

ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ អ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរ ជាច្រើន បានសម្តែងនូវ ការព្រួយបារម្ភខ្លាចក្រែងការសាងសង់នេះចម្លង តាមរចនាបថ ប្រាសាទអង្គរវត្តខ្មែរ ប្រាកដមែន ។ ករណីនេះ ក្រសួងវប្បធម៌ បានចាប់ផ្តើមធ្វើការនេះភ្លាម។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ជំហាន ក្រសួងវប្បធម៌ បានចាត់ចែង ឲ្យអាជ្ញាធរជាតិ អប្សរា និងស្ថានទូត កម្ពុជា ប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលខ្មែរ ប្រចាំខេត្ត ស្រះកែវ របស់ថៃ ស្រាវជ្រាវ និងប្រមូលព័ត៌មាន ជាបន្ទាន់ ជាពិសេស ទៅលើលក្ខណៈ បច្ចេកទេស និងប្លង់គោលជាដើម ។ បើតាមព័ត៌មានបណ្ដោះអាសន្ននោះ គឺថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ នោះ ជាពុទ្ធមណ្ឌល ដោយសាងសង់តួប្រាសាទស្រដៀងនឹងអង្គរវត្តខ្មែរ។ ករណីនេះ លោកបណ្ឌិត ដៀប […]

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញសាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ីជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។ នៅក្នុងន័យនេះ ប្រមុខការទូតកម្ពុជាបានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និង ឯកឧត្តម Sergey Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីចំណងមិត្តភាព យូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ ប្រមុខការទូតកម្ពុជាក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ […]

ព័ត៌មាន

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា : របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនគឺមិនពិត និងមិនអាចទទួលយកបាន

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធ និងច្រានចោលចំពោះការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន គឺជាការមិនពិត និងមិនអាចទទួលយកបាននោះទេ។ ការច្រានចោលរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីអង្គការអ្នករាយការណ៍គ្មានព្រំដែន បានចាត់បញ្ជូលឈ្មោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។ ដោយអង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបានទេ ហើយបើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ គឺកម្ពុជាដើរមុនគេនៅក្នុងការធ្វើឲ្យរីកសាយ នៃវិជ្ជាជីវៈសារព័ត៌មាន ដែលប្រទេសដទៃអត់មានទេ។ បើប្រៀបធៀបនៅក្នុងតំបន់កម្ពុជាមានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យទាំងអស់គឺអាចទំនាក់ទំនងបាន២៤ម៉ោង ដើម្បីសម្រួលដល់ការឆ្លងឆ្លើយរវាងរាស្ត្រនិងរដ្ឋរឹតតែកៀកជាប់គ្នាទាំងអស់ ហើយដើម្បីធ្វើយ៉ាងម៉េចឲ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។ លោកបានបន្តថា អ្វីដែលរីកសាយសារព័ត៌មានយើងឃើញ យើងរាប់ចំនួនអ្នកសារព័ត៌មាន មិនមែនអ្នកសារព័ត៌មានជាស្ថាប័នទេ រហូតដល់អ្នកសារព័ត៌មានជាអ្នកអនឡាញថែមទៅទៀត ហើយនិងព័ត៌មានដែលរហ័ស គឺថ្នាក់ដឹកនាំធំៗដូចជា សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង […]

ព័ត៌មាន

ម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន ចេញមុខសុំអភ័យទោសជំនួសកូន និងការពារសម្តេច

(ភ្នំពេញ)៖ លោកស្រី ស៊ុម សារី ម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ ដែលប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខសុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ក្នុងវិដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ុម សារី ដែលជាម្តាយរបស់ស្រ្តីឈ្មោះ ហេង មុំ ហៅអ្នកគ្រូបាល្លី ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។ លោកស្រីបានពន្យល់ទៅកាន់កូនស្រីថា ការរស់រានមានជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាពដល់សព្វថ្ងៃ។ ជាមួយនឹងការសុំអភ័យទោស និងចេញមុខការពារសម្តេចតេជោ ហ៊ុន សែន ចំពោះការប្រមាថរបស់កូនខ្លួននោះ លោកស្រីក៏បានជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យជួបប្រទះតែក្តីសុខ ហើយបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពរុងរឿងបន្តទៀត៕

ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ វាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

នាព្រឹកថ្ងៃអង្គារ៍ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា