ព័ត៌មានអន្តរជាតិ

ជប៉ុនត្រៀមថវិកាជាង ១៣៦លានដុល្លារ ដើម្បីគាំទ្រដល់វិស័យជលផល

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍នៅថ្ងៃទី២ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញថវិកាប្រហែល ២០ពាន់លានយ៉េន ឬប្រមាណ ១៣៦,៧៧លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មនេសាទ បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលផលិតផលអាហារសមុទ្រជប៉ុនទាំងអស់។

ទីភ្នាក់ងារគយរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ធ្វើឡើងដើម្បីការពារហានិភ័យ ពីការបំពុលដោយសារធាតុវិទ្យុសកម្ម ទាក់ទិននឹងសុវត្ថិភាពចំណីអាហារ, ការពារសុខភាពរបស់ប្រជាជនចិន និងធានាសុវត្ថិភាពអាហារដែលនាំចូល។

ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសពីវិធានការបញ្ចេញថវិកាជាង ១៣៦លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មនេសាទនៅដើមសប្តាហ៍ក្រោយនេះ។ ដោយឡែករដ្ឋមន្ត្រីជលផលជប៉ុន លោក Tetsuro Nomura បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីធ្វើពិពិធកម្មការនាំចេញត្រីរបស់ជប៉ុន ជាផលិតផលដែលពឹងផ្អែកលើប្រទេសចិន។

adm

Leave a Reply

Your email address will not be published. Required fields are marked *