(វ៉ាស៊ីនតោន)៖មន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិកបានប្រាប់សភាថាសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថាប្រទេសចិនកំពុងព្យាយាមយ៉ាងសកម្មក្នុងការកសាងយោធាដែលមានសមត្ថភាព ដើម្បីដណ្តើមកាន់កាប់កោះតៃវ៉ាន់ សូម្បីតែមានការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះក៏ដោយ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Avril Haines បាននិយាយក្នុងអំឡុងសវនាការនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា ការគំរាមកំហែងដល់តៃវ៉ាន់ នៅចន្លោះពេលនេះដល់ឆ្នាំ ២០៣០ គឺ«ធ្ងន់ធ្ងរ»។
លោកស្រីHainesបាននិយាយថាវាជាទស្សនៈរបស់យើងដែលថា ប្រទេសចិន កំពុងខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាព ក្នុងការចូលទៅក្នុងទីតាំងមួយដែលយោធារបស់ពួកគេ មានសមត្ថភាពអាចយកកោះតៃវ៉ាន់មក ។
ប៉ុន្តែលោកស្រីនិងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ លោក Scott Berrier បានព្រមានថា សហរដ្ឋអាមេរិក មិនទាន់ដឹងពីមេរៀនអ្វីដែលលោកXiJinpingប្រធានាធិបតីចិននឹងយកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងជំនួយរបស់លោកខាងលិចដែលបានហូរមកទីក្រុង Kyivទេ ។
លោកBerrierបន្ថែមថាតៃវ៉ាន់ក៏កំពុងរៀនមេរៀនសំខាន់ៗមួយចំនួនពីជម្លោះអ៊ុយក្រែនដែលអាចធ្វើឱ្យខ្លួនការពារប្រឆាំងនឹងចិនកាន់តែប្រសើរឡើងផងដែរ៕