ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អ្នកជំនាញ៖ ប្រជាជនឡាវរងបញ្ហាសុខភាពផ្លូវចិត្ត ដោយសារវិបត្តិអតិផរណា និងទឹកជំនន់ធ្ងន់ធ្ងរ

អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងបញ្ហាសុខភាពផ្លូវចិត្តស្ទើរទ្វេដង ក្នុងចំណោមប្រជាជនឡាវ ដោយសារតែវិបត្តិអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។

បន្ទាប់ពីមានការកើនឡើងនៃអតិផរណា និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមហាសុត បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកជម្ងឺផ្លូវចិត្តដែលបានកើតឡើងលើប្រជាជនឡាវជាច្រើន។

បើតាមសារព័ត៌មានវៀងចន្ទន៍ថាមស៍ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកស្រុកជាង ៧០,០០០នាក់ ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពផ្លូវចិត្តកាលពីឆ្នាំមុន ហើយចំនួននេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទ្វេដងនៅឆ្នាំនេះ។

មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារតែការកើនឡើងតម្លៃនៃការរស់នៅ ដែលបណ្តាលមកពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ លើសពីការគ្រប់គ្រងរបស់មនុស្ស។

adm

Leave a Reply

Your email address will not be published. Required fields are marked *