លោកបានមានប្រសាសន៍បន្ថែមថា៖ “ យើងមានបេសកម្មជាចំបង ដើម្បីផ្តល់ជូនអតិថិជនរបស់ យើងនូវផលិតផលគុណភាពខ្ពស់ និងតម្លៃសមរម្យ ដូច្នេះយើងយកចិត្តខ្លាំងបំផុត ទៅលើផ្នែកសំខា ន់ៗដូចជា(១) ជ្រើសរើសសម្រិតសម្រាំងផលិតផលបន្លែផ្លែឈើសរីរាង្គក្នុងស្រុក ដើម្បីធានាបាននូវ អាហារសុខភាពសម្រាប់អតិថិជនរបស់យើង,(២) ត្រួតពិនិត្យគុណភាពយ៉ាងផ្ចិតផ្ចង់ មុននឹងដាក់ លក់ជូនអតិថិជន, (៣) រៀបចំទុកដាក់ផលិតផលយ៉ាងត្រឹមត្រូវ ស្របតាមមាត្រដ្ឋានកំណត់ដោយស្ថាប័នពាក់ព័ន្ធ, (៤) រក្សាអនាម័យខ្ពស់ចំពោះផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដើម្បីធានាបាននូវ សុវត្ថិភាពខ្ពស់បំផុត, (៥)រៀបចំរចនាសម្ព័ន្ធផ្តល់សេវាកម្មរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្តដល់ អតិថិជន, (៦)មានចម្ការដំណាំបន្លែផ្លែឈើផ្ទាល់ខ្លួន ដែលដាំដុះប្រកបដោយបច្ចេកទេសខ្ពស់ និងគ្មានជាតិគីមី, (៧) ផ្តល់ជូនគុណភាពផលិតផល ឱ្យសមនឹងតម្លៃ ដែលអតិថិជនចំណាយ”។
ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកស្រី ឃិត យាន អគ្គនាយិកា នៃក្រុមហ៊ុន យានមង្គល ឯ.ក បានមានប្រសាសន៍ថា៖ “ នាងខ្ញុំ សូមណែនាំភ្ញៀវកិត្តិយសទាំងអស់ ដែលអញ្ជើញចូលរួមកម្មវិធី សម្ភោធផ្សារទំនើបរបស់យើង ក៏ដូចជាអតិថិជនទាំងអស់ នូវផលិតផលសុខភាពថ្មី គឺភេសជ្ជៈ និង ដំណាប់ល្មើរ ដែលជាផលិតផលចម្រាញ់ចេញពីផ្លែល្មើរធម្មជាតិ ១០០% ។ ដូចភ្ញៀវកិត្តិយស បានជ្រាបហើយ ផ្លែល្មើរ មានគុណប្រយោជន៍ច្រើន ដល់សុខភាព ហើយជាផ្លែដ៏កម្រ ប៉ុន្តែជា សំណាងល្អ ផ្លែល្មើរនេះ ត្រូវបានចម្រាញ់ចេញជាភេសជ្ជៈសុខភាព ដែលភ្ញៀវកិត្តិយស ក៏ដូចជា អតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកមកពិសា ដើម្បីប៉ូវសុខភាព”។
គួរបញ្ជាក់ផងដែរថា ខេស៊ីម៉ិចស្ព្រេស គឹជាផ្សារទំនើប ដែលនឹងនាំមកជូនលោកអ្នក កាន់តែ ច្រើននូវផលិតផលគុណភាពខ្ពស់ ជាពិសេស គឺផលិតផលបន្លែផ្លែឈឺ ដែលត្រូវបានដាំដុះ ដោយ មិនប្រើសារធាតុគីមី ដោយកសិដ្ឋានរបស់ខេស៊ីគ្រុបផ្ទាល់ មិនតែប៉ុណ្ណោះ ដើម្បីអបអរសាទរការ សម្ពោធលក់ជាផ្លូវការ KC Express ផ្តល់ជូនកាតបញ្ចុះតម្លៃ ១០% រយៈពេល ៣ ខែដល់រាល់អតិថិជន ដែលជាវផលិតផលអស់ចាប់ពី $30 ឡើងទៅ ។ ផ្សារទំនើប ខេស៊ី អ៊ិចស្ព្រេស សូមស្វាគមន៍ ការតាំងលក់រាល់ផលិតផល ក្នុង និងក្រៅប្រទេស ដែលទទួលបានការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួង ពាក់ព័ន្ធ ។ ផ្សារទំនើប ខេស៊ី អ៊ុចស្ព្រេស មានទីតាំងស្ថិតនៅ ផ្លូវ ១០៥K ភូមិចម្ការឪឡឹក២ សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕