ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលចេញមករារាំង ដោយមិនអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរយកសពបុរសជនជាតិអ៊ិស្លាមម្នាក់ដែលស្លា.ប់ដោយជំងឺកូវីដ១៩មកបញ្ចុះនៅលើទួលកប់ខ្មោចក្បែរភូមិអ្នកស្រុក ដោយពួកគាត់បារម្ភខ្លាចឆ្លងជំងឺកូវីដ១៩មកដល់អ្នកភូមិ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ សីហា ស្ថិតនៅតំបន់ភូមិល្ហើយ ដែលស្ថិតក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង។ ប្រភពបានឱ្យដឹងថា សាកសពដែលត្រូវបានគេដឹកបំណងយកមកបញ្ចុះនៅទីតាំងខាងលើ គឺជាជនជាតិឥស្លាម ដែលមានទីលំនៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៌ ស្រុកពាមរក៌ ខេត្តព្រៃវែង។ ប្រភពពត៌មានពីប្រជាពលរដ្ឋនៅតំបន់កើតហេតុនោះ បានអោយដឹងថា នៅវេលាម៉ោងជិត២រសៀល គេឃើញមានអេស្កាវ៉ាទ័រ១គ្រឿង បានបើកចូលមកក្នុងភូមិ ហើយបានប្រាប់អ្នកភូមិថា គេចូលមកជីកធ្វើផ្លូវ ប៉ុន្តែពេលចូលទៅដល់ទួលកប់ខ្មោច ស្រាប់តែជីករណ្តៅពីលើផ្នូរចាស់របស់អ្នកភូមិ ហើយបន្តិចក្រោយមក ក៏ស្រាប់តែមានខាងអាជ្ញាធរ មកដើរប្រាប់អ្នកភូមិអោយចូលផ្ទះកុំចេញឆ្វេចឆ្វាច ព្រោះបន្តិចទៀតគេយកសពកូវីដមកបញ្ចុះ ។ គ្រាន់តែឮដំណឹងនេះភ្លាម ទើបធ្វើអោយប្រជាពលរដ្ឋផ្អើល ប្រកូកប្រកាសប្រាប់តៗគ្នា លុះមួយសន្ទុះក្រោយមក ក៏ឃើញឡានពេទ្យដឹកសពមកមែន ទើបអ្នកភូមិនាំគ្នាផ្អើលចេញមករារាំងតែម្តង ។ អ្នកភូមិទាំងនោះបានអះអាងថា ជំងឺកូវីដ១៩នេះ គឺជាជំងឺឆ្លងកាចសាហាវណាស់ គ្រាន់តែពាក់ពន្ធ័ប្រយោលៗ ក៏ត្រូវដាក់ធ្វើចត្តាឡីស័កដែរ បើដឹងថា គ្រួសារណាកើតហើយគឺគ្មានអ្នកណាហ៊ានទៅជិតទេ ព្រោះខ្លាចឆ្លង ដូច្នេះ ពួកគាត់ដាច់ខាតមិនអោយយកសពដែលកើតកូវីដនេះ មកបញ្ចុះនៅក្បែភូមិរបស់ពួកគាត់ទេ។ […]
ដោយឃើញមានការផ្សព្វផ្សាយឡើងវិញនូវព័ត៌មាន ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីបានរកឃើញថា កូវីដ១៩ មិនមែនជាវីរុស តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្សនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានក្លែងបន្លំ និងបំពុលសង្គម។ លោកស្រី ឱ វណ្ណឌីន បានស្រង់អត្ថន័យពីព័ត៌មាននោះថា ប្រទេសសឹង្ហបុរីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក បានធ្វើកោលស្យវិច័យលើសាកសពអ្នកជំងឺកូវីដ១៩ ហើយរកឃើញថាកូវីដ១៩មិនមែនជាវីរុសទេ វាជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្ស ព្រមទាំងបណ្តាលឱ្យឈាមមនុស្សកក មានកំណកឈាម បណ្តាលឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីសែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស។ ពាក់ព័ន្ធករណីនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា នេះជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតពីវីរុសកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន អះអាងថា សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅពន្យល់ថា ជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់បានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់បាននៅឡើយ។ […]
គម្រោងដែលត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩នេះ គឺជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។ ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ #MLVT #HENGSour