ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បើកបររថយន្តMacedes ក្នុងល្បឿនលឿនដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជ្រុ.លទៅបុ.ករថយន្ត TOYOTA PRIUS ចំពាក់កណ្ដាលពេញទំ.ហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកmacerdes មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុ.លទៅបុ.ករថយន្ត TOYOTA PRIUS បើកឆ្លងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យរងការខូចខាតទ្វារមួយចំហៀងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៩៩កែងនិងផ្លូវ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកTOYOTA PRIUS មួយគ្រឿងពណ៌កណ្តុរប្រមេះពាក់ផ្លាកលេខ ភ្នំពេញ 2BD-0084 បើកបរតាមបណ្តោយផ្លូវ៩៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Macerdes ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BN-3855 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៤៧៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុ.លទៅបុករថយន្តTOYOTA PRIUS បើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំ.ហឹងបណ្តាលឲ្យរងការខូចខាតទ្វារមួយចំហៀង យ៉ាងធ្ងន់ធ្ងរ រួចម្ចាស់រថយន្ត TOYOTAPRIUS បានព្យាយាមបើករត់ទៅមុខអស់ជាច្រើនម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋជិតខាង ដេញតាមឃាត់យកមកកន្លែងកើតហេតុវិញ រងចាំការដោះស្រាយគ្នា ចំណែកឯរថយន្តស៊េរីទំនើបម៉ាក Macerdesវិញ រងការខូចខាតមួយកំណាត់ខាងមុខស្ទើរទាំងស្រុង។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុករងចាំឲ្យភាគីទាំងពីរ ដោះស្រាយគ្នានៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *