រាជធានីភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ប្រទះឃើញគ្រា.ប់បែ.កទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថា ជាគ្រា.ប់បែ.កផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាមត្រូវបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។
យោងតាមឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាត គ្រា.ប់បែ.កទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។
ឯកឧត្តមនាយកស៊ីម៉ាក់បញ្ជាក់ថា «គ្រា.ប់បែ.កទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាមមានជាតិផ្ទុះជាង៥០០គីឡូក្រាមដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ជាគ្រា.ប់បែ.កផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ។
តាមទិន្នន័យព័ត៌មាន មានគ្រា.ប់បែ.កប្រភេទ AN-M66 នេះចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ដែលបានទម្លាក់នៅកម្ពុជា»។
ជាមួយគ្នានេះ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួងស្រេងគណ:អភិបាលរាជធានីភ្នំពេញដែលបានសហការយ៉ាងជិតសិ្នទ្ធ ជាមួយកំលាំងអង្គភាពស៊ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៍ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព ដើម្បីកំលាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាបធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង ៕