ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ពិតជាគួរឲ្យស្រៀវសាច់ជំនួសក្រុមជិះម៉ូតូធំបើករោទ៍លាន់ឮឡើងទ្រហឹងកក្រើកពេញដងផ្លូវ ពលរដ្ធ អត់ទ្រាំពុំបានទាញចបកាប់ចាំស្វាគមន៍

ក្រុមជិះម៉ូតូធំ ឬហៅថាម៉ូតូត្រៃ ជារឿយៗ តែងធ្វើឲ្យអ្នកដំណើរ និងក៏ដូចអ្នកភូមិ ស្ទើរគាំងម្តងៗ នៅពេលដែលក្រុមនេះបានជិះម៉ូតូបន្តកន្តុយគ្នា លាន់ឮឡើងទ្រលឹង កក្រើកពេញដងផ្លូវតែម្តង។ ហើយជាការឆ្លើយតប ពួកគាត់បានជេរប្រទេចដាក់ឲ្យធ្ងន់ៗមិនស្ទើរនោះទេ។

ជាការពិតណាស់ ក្រុមជិះម៉ូតូធំទាំងនោះ ត្រូវបានគេមើលឃើញថា ជាក្រុមសុីជោរ បានជិះម៉ូតូធំ អួតខ្លាចគេមិនដឹងថាខ្លួនអស្ចារ្យ ជាពិសេស បង្អួតអ្នកភូមិតែម្តង ដោយពួកគេបានជិះយ៉ាងលឿនៗ ជាមួយសំឡេងម៉ូតូយ៉ាងលាន់ឮ មិនខ្វល់ពីការបង្កការរំខាន ឬ បង្កគ្រោះថ្នាក់ឡើយ។

តែដោយឡែក វីដេអូមួយថ្មីមួយ ពិតជាគួរឲ្យស្រៀវសាច់ជំនួស ខណៈឃើញប្រជាពលរដ្ឋ ចេញមកតាមដងផ្លូវព្រោងព្រាត ជាមួយចបកាប់ក្នុងដៃ ប្រហែលចង់អត់ទ្រាំពុំបាន ទៅនឹងទង្វើរបស់ក្រុមម៉ូតូត្រៃ២នាក់ បើករោទ៍លាន់ឮឡើងទ្រហឹង និងថែមទាំងបង្ហោះបង្អួតទៀត អត់ស្គាល់ថាជាផ្លូវប្រជុំជន ឬផ្លូវលំក្នុងភូមិសោះឡើយ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យថា៖ «អស់លោកយកភូមិអ្នកស្រុក មកប្រណាំងម៉ូតូធំមែន?, ចង់បង្អួតគេពួកអាឆ្កួត, សង្ស័យត្រូវត្បូងចបរបស់ពូហ្នឹងទេ អ្ហា, …»

adm

Leave a Reply

Your email address will not be published. Required fields are marked *