(ភ្នំពេញ)៖ឯកឧត្ដមប្រាជ្ញចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.បមានប្រសាសន៍ថាការិយាល័យបោះឆ្នោតឃុំសង្កាត់នឹងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោតមុនបញ្ជូនទៅកាន់ស្ថាប័នគ.ជ.បថ្នាក់ជាតិ។
តាមប្រក្រតីទិន គ.ជ.ប ការឃោសនាបោះឆ្នោត ធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ការបោះឆ្នោត ធ្វើឡើងតែមួយថ្ងៃគត់ គឺថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល។
នេះជាប្រសាសន៍ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕