(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ដ្រីម្នាក់ជាអ្នករកស៉ីចងការប្រាក់ និងមេតុងទីននោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួយដូរបាន» (ចេញសែកស្អុយ) នូវទឹកប្រាក់សរុប២០ម៉ឺនដុល្លារ។ ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះឈ្មោះ លី គន្ធា អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការឃាត់ខ្លួនស្ត្រីរូបនេះ តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លេខ២៤២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីឈ្មោះ លី គន្ធា បានព្យាយាមរត់គេចលាក់ខ្លួនអស់រយៈពេលជិត២ខែ ហើយក្រោយមកបានដំណឹងថា ត្រូវបានគេប្រទះឃើញនៅខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តផ្សេងជាច្រើនទៀត។ ការរត់គេចខ្លួនរបស់ស្ត្រីឈ្មោះ លី គន្ធា គឺក្នុងអំឡុងពេលដែលស្ត្រីមេតុងទីនរូបនេះ បានប្រមូលលុយពីកូនតុងទីន និងបានចងការប្រាក់គេ យកទៅទិញរថយន្តទំនើបចំនួន២គ្រឿង យកទៅបើកហាងផឹកសុី និងយកទិញផ្ទះខុនដូរ ជាច្រើនកន្លែង។
ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់និងរៀបចំប្រព័ន្ធលូ បំពាក់ភ្លើងបំភ្លឺ ដាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០%ហើយនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។ លោកអភិបាលខេត្តបានមានប្រសាសន៍ថាក្រោយពីសាងសង់ផ្លូវហើយរួចរាល់ក្រុមការងារបានសម្អាតបរិស្ថានរៀបចំតុបតែងកែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភណភាពទីក្រុងឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងហើយឆ្នាំនេះខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង គឺ ទី១- នៅក្នុងក្រុងសៀមរាប ទី២នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធីពិព័រណ៍ម្ហូបអាហារផ្សារបណ្តែតទឹកតន្រ្តីស្គរដៃការសម្តែងសិល្បៈនៅលើផែទឹកនិងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២១៦ខែមេសាឆ្នាំ២០២២ខាងមុខនេះ។ លោកបានបន្តថា ផ្លូវទាំងនេះជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សោភណភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ហើយអាចនឹងធ្វើឱ្យមានការខូចខាតដល់សំណង់ដែលរៀបចំរួចរាល់ផងដែរ។ ក្នុងនាមប្រជាពលរដ្ឋលោកអភិបាលខេត្តសូមពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ផ្លូវ ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយផ្លូវនេះត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕
ខេត្តពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំនួន ០៦នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ អំ ពៅ ឋានៈនាយផ្នែក បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ស្ថិតនៅត្រង់ចំណុចភ្នូកចំបើង ក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ មន្រ្តីនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ៖ ក្នុងករណីចុះបង្រ្កាបបទល្មើសល្បែងស៊ីសងនេះ កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ០៤ ស្រី៣នាក់ ១-ឈ្មោះ ស៊ិន សារិន ភេទប្រុស អាយុ ៦១ឆ្នាំ (មេអាប៉ោង) រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ។ ២-ឈ្មោះ ហេង ម៉ៅ ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ។ ៣-ឈ្មោះ ង៉ែត ទុំ ភេទស្រី អាយុ ៣៥ ឆ្នាំ […]