ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សាលាដំបូងខេត្តព្រះសីហនុ ឃុំខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិន៣នាក់ និងខ្មែរម្នាក់ បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរ និងជួញដូរគ្រឿងញៀនប្រព្រឹត្តនៅចំណុចកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការបានឲ្យដឹងថា ជនត្រូវចោទ៤នាក់មាន៖ ១-ឈ្មោះ JIA BIN ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ។២-ឈ្មោះ LIU YAN ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន។ ៣-ឈ្មោះ WANG LING ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិចិន។ ៤-ឈ្មោះ CUI YONG HENG ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទជា អិចស្តាស៊ី (MDMA)ចំនួន ៥៩ កញ្ចប់ ទម្ងន់ ៧៤១,៦៣ ក្រាម – កញ្ឆាក្រៀម ទម្ងន់=៤,២៨ ក្រាម -បារីមូលកញ្ឆា ទម្ងន់=១,៨៣ក្រាម -លិខិតឆ្លងដែនចំនួ​ន០៥ក្បាល -ទូរស័ព្ទដៃចំនួន ០៦គ្រឿង – ម៉ាក I phone ៤ គ្រឿង – HUAWEI ១ គ្រឿង -ប្រាក់ដុល្លារចំនួន ១០៦០ ដុល្លារអាមេរិច-ប្រាក់បាត ចំនួន៤១០០ បាត -ប្រាក់ចិន ចំនួន៧០០យ័ន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *