ខេត្តតាកែវ ៖ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស៊ាង មួយហ៊ា អាយុ៤ឆ្នាំ រស់នៅ
ភូមិអង្គរតាភោគ ឃុំសន្ថង ស្រុកទ្រាំង ខេត្តតាកែវបានលង់ទឹកប្រឡាយនៅចម្ងាយប្រហែលជាង ១០០ម៉ែត្រពីផ្ទះខាងត្បូងភូមិ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។
ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលមួយខណៈដែលក្មេងស្រីម្នាក់បានរៀនជិះកង់ហើយធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់។
សមត្ថកិច្ចបានបញ្ជាក់អះអាងថា មូលហេតុដែលបណ្ដាលឱ្យក្មេងស្រីរងគ្រោះខាងលើលង់ទឹកស្លាប់នេះគឺបណ្ដាលមកពីក្មេងស្រីខាងលើបានរៀនជិះកង់ហើយជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយទើបបណ្ដាលឱ្យលង់ស្លាប់តែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចហើយបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា៕