ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនល្មើសក្នុងករណី គប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់ ចំនួន៤នាក់តាមដីការបញ្ជា ..!

ខេត្តបាត់ដំបង៖ ជនទំនើងចំនួន០៤នាក់ក្នុងចំណោមជាច្រើននាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ នៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល កាលពីព្រឹកថ្ងៃទី២០ តុលា ដោយយោងតាមដីកាបញ្ជាឲ្យចូលខ្លួន

របស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដែលបានចោទប្រកាន់ក្រុមជនអន្ធពាលទាំងនេះថា ជនសង្ស័យ

និងការបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (គប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់) នៅតាមដងផ្លូវ ។

របាយការណ៍របស់អធិការស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ ឡោ សុជាតិ ហៅបឿក អាយុ២០ឆ្នាំ ២-ឈ្មោះ សុវណ្ណ ពេជ្រ អាយុ១៧ឆ្នាំ ៣-ឈ្មោះ ជូន សុខសាន្ត ហៅម៉ៅ អាយុ១៦ឆ្នាំ និង ៤-ឈ្មោះ ចាន់ សុជា អាយុ១៩ឆ្នាំ ពួកគេរស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ។ ក្រុមនេះ ត្រូវជាប់សង្ស័យថា បាននាំគ្នាជិះម៉ូតូ ឬស្ទាក់គប់ទៅលើរថយន្តអ្នកដំណើរពេលយប់ជាច្រើនលើក តាំងពីខែកញ្ញា និងខែតុលា នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ឃុំជ្រោយស្ដៅ ដែលបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត «បែកកញ្ចក់» ដោយសារតែជនអន្តពាលទាំងនេះ ក្ដៅក្រហាយនឹងរថយន្តបើកលឿន និងបើកភ្លើងភ្លឺខ្លាំងចាំងភ្នែកពួកគេ ។

លោក សេង លុច បានបញ្ជាក់ថា ក្រោយពីទទូលពាក្យបណ្ដឹងពីម្ចាស់រថយន្ត ដែលកើតឡើងលើកទី១ លោកស្នងការបានបញ្ជាឲ្យមន្ត្រីជំនាញរបស់លោក ធ្វើការស្រាវរកមុខសញ្ញាក្រុមរពឹសដៃទាំងនេះ រហូតកំណត់មុខសញ្ញាបាន ទើបលោកស្នើសុំដីកាតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីនាំខ្លួនពួកគេតែម្ដង។

ក្រោយនាំខ្លួនមកដល់អធិការស្រុក ក្រុមនេះបានឆ្លើយសារភាពជាមួយនឹងហេតុផលដូចៗគ្នាថា ពួកគេពិតជាបានប្រើប្រាស់ដុំថ្មជិះម៉ូតូតាមគប់ ឬស្ទាក់គប់ទៅលើរថយន្តទាំងនោះនៅពេលយប់មែន។

ពួកគេបានបញ្ជាក់អំពីមូលហេតុដូចៗគ្នាយ៉ាងខ្លីថា «មូលហេតុដែលពួកខ្ញុំកេនគ្នាតាមគប់កញ្ចក់រថយន្តដឹកទំនិញធំៗពេលយប់ទាំងនោះ គឺដោយសារតែក្ដៅក្រហាយនឹងរថយន្តទាំងនោះ បើលលឿនៗ និងបើកភ្លើងខ្លាំងចាំងភ្នែកមើលផ្លូវមិនឃើញ»។ សូមគត់សម្កាល់ផងដែរថា កន្លងមក នៅលើបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកថ្មគោល ខាងលើនេះ ធ្លាប់មានរថយន្តដឹកទំនិញដែលបើកបរពេលយប់រងការខូចខាត បែកកញ្ចក់អស់ជាច្រើនគ្រឿងមកហើយ ក្រោមស្នាដៃក្រុមជនអន្ធពាលប្រភេទនេះ ក្រោមហេតុផលដូចគ្នា។ ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបាន បញ្ជូនទៅតុលាការជាហូរហែផងដែរ តែនៅតែមិនចេះអស់ក្រុមជនពាលរពឹសដៃបែបនេះទេ។

ពួកគេបានសារភាពទទូលខុសត្រូវ និង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែនៅបក្សពួកប៉ុន្មាននាក់ទៀត មន្ត្រីជំនាញ កំពុងស្រាវជ្រាវរកសាវតា ដើម្បីចាត់ការតាមនិតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *