ត្បូងឃ្មុំៈ បុរសពីរនាក់បានរងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្រោយពីជនជនរងគ្រោះទាំងពីរ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង បានបុកជាមួយរថយន្តមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាលពីម៉ោងប្រមាណជាង ១១ យប់ ថ្ងៃទី ២៥ មិថុនា។ មន្ត្រីនគរបាលបានឱ្យដឹងថាៈ បុរសជាអ្នកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនាក់មាន អាយុ ៣០ ឆ្នាំស្មើគ្នា ដោយម្នាក់ឈ្មោះ សូត វីរៈ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១AT-២៤១៨ ឌុបអ្នកស្លាប់ម្នាក់ទៀតឈ្មោះ អ៊ាត បុត្រ ដែលមានទីលំនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថាៈ ចំណែកខាងភាគីអ្នកបើកបររថយន្តម៉ាកតូយូតា កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ២K-០៥៧៤ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយនៅក្រោយកើតហេតុ អ្នកបើកបររថយន្តម្នាក់នេះបានចតទុករថយន្តចោល គេចខ្លួនបាត់។ ទាក់ទងករណីគ្រោះថ្នាក់រថយន្តបុកជាមួយម៉ូតូស្លាប់បុរសពីរនាក់ខាងលើនេះ នៅមិនទាន់មានប្រភពណាអាចបញ្ជាក់ពីមូលហេតុនៃការបុកគ្នានោះទេ៕
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ហើយត្រូវបានប្តីដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យមិនទាន់ ក៏បានឈប់ម៉ូតូឆ្លងទន្លេនៅតាមផ្លូវបានកូនស្រីម្នាក់ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារថយន្តសាមុយ ចេញអន្តរាគមន៍ជួយទៅសង្គ្រោះភ្លាមៗផងដែរ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ជិតស្ថានីយបូមទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សេចក្តីរាយការណ៍បន្តថា ស្ត្រីសម្រាលកូនតាមផ្លូវខាងលើនេះ មានឈ្មោះ ឃឹម ដាលីន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រផលិតនំ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ បើតាមសម្ដីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះដែលសម្រាលកូននៅតាមផ្លូវ បានអោយដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេ ហើយពេលនោះបុរសជាប្តីក៏បានដឹកប្រពន្ធតាមម៉ូតូ ដោយមានគ្នា៣នាក់ ចេញពីសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ គោលបំណងទៅសម្រាលនៅមន្ទីរពេទ្យបង្អែកឬស្សីស្រស់ តែពេលទៅដល់មន្ទីរពេទ្យបង្អែកឬស្សីស្រស់ ស្រាប់តែមន្ទីរពេទ្យលិចទឹក។ ម្តាយស្ត្រីរងគ្រោះបន្តទៀតថា ពេលនោះពួកគាត់ក៏បន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកច្បារអំពៅវិញ លុះពេលទៅដល់មន្ទីរពេទ្យបង្អែកច្បារអំពៅពេទ្យក៏អត់ទទួល ដោយសារតែកូនក្នុងផ្ទៃអត់គ្រប់គីឡូ ទើបពួកគាត់បានដឹកបន្តដើម្បីយកមកមន្ទីរពេទ្យរុស្ស៊ីបន្តទៀត ប៉ុន្តែពេលដឹកមកដល់ជិតស្ថានីយបូមទឹកស្អុយបឹងត្របែក ដោយតែស្ត្រីរងគ្រោះឈឺពោះខ្លាំងពេកមិនអាចទ្រាំបាន ក៏បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវសម្រាលបានកូនស្រីម្នាក់ចេញមកក្រៅដោយសុវត្ថិភាពតែម្តងទៅ។ ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយយកអាសាស្ត្រីរងគ្រោះ និងបានទាក់ទងហៅរថយន្តសាមុយអោយមកសង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ និងកូនតូច ត្រូវបានរថយន្តសាមុយឯកជន មកជួយដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី […]
កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចន្លោះ គីឡូម៉ែត្រ លេខ ៤៧-៤៨ កំណាត់ផ្លូវជាតិ លេខ ៤ ចំណុច តារែកទឹកត្នោត រថយន្ត សណ្ដោង សឺមី រឺម៉ក (ក្បាល រថយន្ត ) ម៉ាក FUSO ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-1858 បានបុក ម៉ូតូ ម៉ាក ឌ្រីម ១២៥សេសេ ពណ៍ខ្មៅឆ្នាំ២០១៥ ពាក់ផ្លាកលេ ខកំពង់ស្ពឺ 1G-3448 បណ្ដាល ឱ្យ ជនរងគ្រោះ រងរ បួ ស មនុស្ស ០២នាក់ ៖ – ឈ្មោះ ធីម សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំរស់ នៅ ភូមិព្រៃតាប៉ុក […]