ព័ត៌មាន

រោគសញ្ញាគូរយល់ដឹង បន្ថែម ដូចជាក្អកបាត់បង់ ក្លិន ឈឺបំពង់ក អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺ កូវីដ-១៩ បាន ច្បាស់……

រដូវ វស្សា ចូល មក ដល់ មាន ន័យ ថា ការ រីក រាល ដាល នៃ ជំងឺ គ្រុនចាញ់ និង គ្រុន ឈាម ក៏ កំពុង កើន ឡើង ដែរ។ ស្រប ពេល ការ កើត ជំងឺ គ្រុនឈាម ឬ គ្រុនចាញ់ ជា បញ្ហា ទូទៅ ប៉ុន្តែ ស្ថិត ក្នុង សម័យ កូវីដ-១៩

យើង អាច ពិបាក បែងចែក រោគ សញ្ញា នៃ ជំងឺ ទាំង ពីរ ឲ្យ ដាច់ ពី គ្នា ព្រោះ អាការ ខ្លះ មាន ភាព ស្រដៀង គ្នា ខ្លាំង ដូច ជា ក្ដៅ ខ្លួន ជាដើម។

ជា រៀង រាល់ ឆ្នាំ នៅ រដូវ វស្សា យើង ឃើញ មាន ការ កើន ឡើង នូវ ករណី ជំងឺ គ្រុនចាញ់ ជំងឺ លីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺ ខាន់លឿង និង ជំងឺ គ្រុន ឈាម ។

ជំងឺ ទាំង នេះ មាន រោគសញ្ញា ស្រដៀង គ្នា ដូចជា គ្រុន ក្តៅ រាករូស ក្អក ឈឺក្បាល និង ឈឺ សន្លាក់។ល។ នេះ បើ តាម ការ លើក ឡើង របស់ លោក វេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យ ជាន់ ខ្ពស់ នៃ មន្ទីរពេទ្យ Kohinoor ប្រទេស ឥណ្ឌា។

ដោយ សារ តែ ការ កើន ឡើង នៃ ជំងឺ ឆ្លង

ក្នុង រដូវ វស្សា ទាំង នេះ រោគ សញ្ញា នៃ ជំងឺ នីមួយ ៗ ត្រូវ មានការពិនិត្យយ៉ាងយកចិត្តទុក ដាក់។ ជំងឺ គ្រុនឈាម មាន រោគ សញ្ញា ទូទៅ គឺ គ្រុន ក្ដៅ ខ្លាំង ភ្លាមៗ ចង្អោរ ក្អួត ឈឺ រាងកាយ ធ្ងន់ធ្ងរ ចំនួន ផ្លាកែត ទាប និង ឡើង កន្ទួល។ ល។ ក្នុង ករណី ជំងឺ គ្រុន ឈីក អាច មាន ការ ឈឺ សន្លាក់ ធ្ងន់ធ្ងរ ឈឺ ចង្កេះ ឈឺ ខាង ក្រោយ ភ្នែក និង គ្រុន ញាក់។ ទោះ ជា យ៉ាង ណា ក៏ ដោយ រោគ សញ្ញា បន្ថែម ដូច ជា ក្អក បាត់បង់ ក្លិន ឬ រសជាតិ ឈឺ បំពង់ក អាច ជួយ ក្នុង ការ ធ្វើ រោគ វិនិច្ឆ័យ ជំងឺ កូវីដ-១៩ បាន ច្បាស់។

យើង គួរ តែ ពិគ្រោះ ជាមួយ វេជ្ជបណ្ឌិត ប្រសិន បើ អាការ គ្រុន ក្ដៅ មិន ធូរ ស្រាល ក្នុង រយៈ ពេល ២-៣ ថ្ងៃ។ ប្រសិន បើ យើង ក្ដៅ ខ្លួន ផង បូក រួម ជា មួយ នឹង ការ ញាក់ កន្ទួល ឈឺក្បាល គួរ តែ មាន ការ ប្រុង ប្រយ័ត្ន បន្ថែម ទៀត និង ព្យាបាល ឲ្យ បាន លឿន។ រោគ សញ្ញា ទាំង នេះ អាច បណ្ដាល មក ពី ជំងឺ គ្រុនចាញ់ ឬ គ្រុនឈាម។ ដើម្បី ការពារ ខ្លួន ពី ការ ឆ្លង មេរោគ យើង អាច អនុវត្ត តាម តិចនិក ខាង ក្រោម ដូច ជា៖

១. សម្អាត ជម្រក សត្វ មូស ក្នុង ផ្ទះ និង ជុំ វិញ ផ្ទះ

២. ញ៉ាំ ទឹក និង អាហារ ឆ្អិន មាន អនាម័យ

៣. ចៀស វាង ទៅ កន្លែង មនុស្ស ច្រើន

៤. លាង សម្អាត ដៃ ឲ្យ ស្អាត ជា និច្ច

៥. ចៀសវាង យក ដៃ ប៉ះ ច្រមុះ មាត់ ភ្នែក។ល៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *