កាលពីព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា បានរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើជាង ១ពាន់ដើម នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ ពិធីនេះ ធ្វើឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប: ក្រោមអធិបតីភាពឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។
សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤– ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូចិន ដឹកនាំដោយឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានបញ្ជាក់ថា ជារដ្ឋភាគីនៃអនុសញ្ញាស្ដីពី “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រីភេទ” (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជាការផ្ដល់ជូនសេវាសុខភាពផ្លូវភេទនិងបន្តពូជនៅតាមកន្លែងជាច្រើន ដល់ស្ត្រី។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាអន្តរកម្មរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសម័យប្រជុំលើកទី៤៧ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ទៀតថា កម្ពុជាពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ភេទស្ត្រី(Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការលុបបំបាត់រាល់អំពើហិង្សាលើស្ត្រីនិងកុមារី រួមទាំងការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់និងគោលនយោបាយជាច្រើនដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួមមានការបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូន ក្នុងគោលដៅការពារនិងឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះ បទឧក្រិដ្ឋនេះ។ ប្រភពដដែលបានបន្តថា ក្នុងនាមជារដ្ឋភាគីនៃពិធីសារ Palermo ឆ្នាំ ២០០៧ កម្ពុជាបន្តប្រកាន់យកនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស ដោយបញ្ចូលស្មារតីនិងគោលការណ៍នៃពិធីសារនេះ ទៅក្នុងវិសោធនកម្មច្បាប់ជាតិ ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕