ព័ត៌មានអន្តរជាតិ

ទីបំផុត!នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ លោក​MUHYIDDIN YASSIN លាលែង​ពី​តំណែង​….

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​MUHYIDDIN YASSIN ប្រកាស​នា​ថ្ងៃ​ទី​១៦​សីហា ពី​ការ​សុំ​លាលែង​ចេញពី​តំណែង ព្រមទាំង​ការ​លាលែង​របស់​រដ្ឋាភិបាល​លោក ពេល​ភាព​តានតឹង​ខាង​នយោបាយ​មាន​កាន់តែ​ខ្លាំង ក្រោយ​ពី​លោក​បាត់បង់​ការ​គាំទ្រ ដោយ​សំឡេង​ភាគច្រើន​ក្នុង​សភា​។

ការ​លាលែង​របស់​លោក​បាន​បញ្ចប់​អាណត្តិ​ពោរពេញ​ដោយ​ភាពល្អក់​កករ ដែល​លោក​កាន់​បាន​ត្រឹម​១៧​ខែ ហើយ​បើកផ្លូវ​ទៅ​រក​ដំណាក់កាល​ថ្មី នៃ​អ​ស្ថេ​រ​ភាព​ខាង​នយោបាយ សម្រាប់​ប្រទេស ដែល​កំពុង​ជួប​ប្រទះ​ការ​កើន​កាន់តែ​ខ្លាំង នៃ​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩​។

ប្រមុខ​រដ្ឋាភិបាល​ដែល​លាលែង​បញ្ជាក់​ថា វិបត្តិ​នា​ពេល​ថ្មី​ៗ​នេះ បណ្ដាល​មក​ពី​ការ​បដិសេធ​របស់​លោក មិន​ព្រម​ធ្ចើ​តាម​សំណើ​នានា​ដូច​ជា​សំណើ​បោះបង់​ចោលការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ ពិសេស​ប្រឆាំង​បណ្ដា​សមាជិក​កណ​បក្ស​ដ៏​ខ្លាំង​របស់​ប្រទេស គឺ​គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​ស៊ី​រួបរួម​UMNO ដែល​បាត់បង់​អំណាច​កាលពី​ឆ្នាំ​២០១៨​។

លោក​MUHYIDDIN​នឹង​នៅ​ជា​នាយក​រដ្ឋមន្ត្រី​បណ្ដោះអាសន្ន រង់ចាំ​ព្រះ​មហា​ក្ស​ត​ព្រះ​ចៅ​SULTAN ABDULLAH តែងតាំង​មេដឹកនាំ​ថ្មី​។ ព្រះមហាក្សត្រ​ទ្រង់​ប​ដិ​ស​ធ​ការ​រៀបចំ​បោះ​ឆ្នោត ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ហើយ​ទ្រង់​ថ្លែង​ថា ទ្រង់​នឹង​បំពេញ​តួនាទី​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​១​រូប ដែល​ទ្រង់​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​ដោយ​សំឡេង​ភាគច្រើន​ក្នុង​សភា​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *