ព័ត៌មានអន្តរជាតិ

តម្លៃប្រេងហក់ឡើង ខណៈការផ្គត់ផ្គង់នឹងត្រូវរឹតបន្តឹងឡើងវិញ


តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតែវិនិយោគិនផ្តោតលើការរឹតបន្តឹងការផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីទីក្រុងម៉ូស្គូបានហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ។ តម្លៃប្រេងឆៅ Brent បានកើនឡើង ៣២ សេន ឬ០,៣% ដែលកើនតម្លៃដល់ទៅ ៩៣.៥៩ ដុល្លារក្នុងមួយបារ៉ែល។

ចំណែកប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏មានការកើនឡើង ដោយតម្លៃជួញដូរស្ថិត ក្នុងរង្វង់ ៩០.២៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២៤ សេន ឬ ០,២%។

លោក Tony Sycamore ជាអ្នកវិភាគ IG Markets បាននិយាយថា តម្លៃប្រេងឆៅបានចាប់ផ្តើមកើនក្នុងសប្តាហ៍នេះ ដោយសារទីផ្សារនានាត្រូវរុស្ស៊ីរំសាយការនាំចូលជាបណ្តោះអាសន្ន ទាំងប្រេងម៉ាស៊ូត និងប្រេងសាំង បើទោះបីជាស្ថានភាពទីផ្សារប្រេងកំពុងតានតឹងរួចស្រាប់ទៅហើយក្តី។

ការព្យាករណ៍បានឱ្យដឹងថាតម្លៃបានកើនឡើងច្រើនជាង ១០% ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ពោលគឺបង្កមកពីឱនភាពនៃការផ្គត់ផ្គង់ប្រេងឆៅក្នុងទំហំដ៏ធំនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ បន្ទាប់ពី អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយការផ្គត់ផ្គង់បន្ថែមដល់ចុងឆ្នាំនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *