ព័ត៌មាន ព័ត៌មានអន្តរជាតិ

អ្នកនិពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​រុ​ស្ស៊ី ដែល​មានឈ្មោះ​ថា «Russia’s Nigella Lawson»

រុ​ស្ស៊ី ៖ អ្នកនិពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​រុ​ស្ស៊ី ដែល​មានឈ្មោះ​ថា «Russia’s Nigella Lawson» អាច​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ជាប់​ពន្ធនាគារ​ក្រោម​ច្បាប់​ត្រួតពិនិត្យ​ថ្មី​ដ៏​តឹងរ៉ឹង​របស់​រុ​ស្ស៊ី ដែល​ហាមឃាត់​ការ​រិះគន់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី Dailymail និង New York Post កាលពី​ថ្មី​ៗ​នេះ​។

នាង Veronika Belotserkovskaya អាយុ​៥១​ឆ្នាំ ដែល​គេ​ស្គាល់ឈ្មោះ​ក្រៅ​ថា Belonika ឬ Nika បាន​ក្លាយជា​មនុស្ស​ដ៏​ក្លាហាន​ម្នាក់ ដែល​ហ៊ាន​ចោទប្រកាន់​លោកពូ​ទី​ន​ជា​សាធារណៈ ចំពោះ​ការ​បញ្ជូនទាហាន​វ័យក្មេង​អាយុ​ចាប់ពី ១៨ ទៅ​២០​ឆ្នាំ ទៅ​រក​សេចក្តីស្លា.ប់ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​។

ស្ត្រី​ជនជាតិ​រុ​ស្ស៊ី ដែល​កើត​នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយ​ក្រែ​នរូ​ប​នេះ បាន​បង្ហោះ​សារ​រិះគន់​ប្រឆាំង​សង្គ្រាម​ដ៏​ក្ដៅ​គគុក​នៅ​អ៊ុយ​ក្រែ​ន​។ ខណៈ​ការ​ប្រើ​ពាក្យ «​សង្គ្រាម​» ត្រូវ​បាន​ហាមឃាត់​។

នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ពិពណ៌នា​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​»​។ យោង​តាម​គណៈកម្មាធិការ​ស៊ើបអង្កេត​រុ​ស្ស៊ី​អះអាង​ថា នេះ​គឺជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​សកម្មភាព​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធ​រុ​ស្ស៊ី ដោយ​ផ្អែក​លើ​ការ​ស្អប់ខ្ពើម​នយោបាយ ឬ​ជាស​ត្រូវ​ប្រឆាំង​នឹង​របាយការណ៍​ដែល​អាច​ទុកចិត្ត​។ ខណៈ​នាង​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។

គណៈកម្មាធិការ​បាន​បន្ថែម​ថា Veronika បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា​អំពី​ការ​ប្រើប្រាស់​កងទ័ព ដើម្បី​បំផ្លាញ​ទីក្រុង និង​ប្រជាជន​ស៊ី​វិល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​កុមារ ក្នុង​ដំណើរការ​ប្រតិបត្តិការ​យោធា​ពិសេស​។ ដែល​មាន​ន័យ​ថា នាង​បាន​បង្ខូច​កិត្តិយស​អាជ្ញាធរ​រដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធ​រុ​ស្ស៊ី ។ ហើយ​ច្បាប់​ថ្មី​របស់​លោកពូ​ទី​ន នាង​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ​។

ក្នុង​ចំណោម​ការ​បង្ហោះ​ជា​ច្រើន​លើ​បណ្តាញ Instagram ដែល​មាន​អ្នកគាំទ្រ​ជិត ១​លាន​នាក់ ដែល​ត្រូវ​បាន​ដកស្រង់ Veronika បាន​ចោទប្រកាន់​លោកពូ​ទី​ន​ពី​បទ​ធ្វើសង្គ្រាម​ឈ្លានពាន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​មួយ​។ នាង​បាន​សរសេរ​ថា​៖ «​ខ្ញុំ​មិន​ចាត់​ទុក​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាស​ត្រូវ​ខ្ញុំ​ទេ​។ ខ្ញុំ​ចាត់​ទុក​ពួក​គេ​ជា​បងប្អូន​។ ខ្ញុំ​ពិតជា​រន្ធ.ត់​ណាស់ នៅ​ពេល​ដែល​អ្នក​ម្តាយ​ជា​ច្រើន​នៃ​ប្រទេស​ទាំង​២ មិន​បានឃើញ​កូនប្រុស​ពួក​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​»៕ (​ដកស្រង់​ចេញ Dailymail)

adm

Leave a Reply

Your email address will not be published. Required fields are marked *