ព័ត៌មាន

ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិពីថ្ងៃនេះរហូតដល់ថ្ងៃទី១០សីហា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទា ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ ឡាវ និងប្រទេសវៀតណាម។ ជាមួយគ្នានោះខ្សល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ ភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ទន្ទឹមគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *