ភ្នំពេញ ៖ យោងតាមអាខោនហ្វេសបុកឈ្មោះ ស្រ៊ុន ចន្ធា បានសរសេរបង្ហោះតាមបណ្តាញហ្វេសបុក ពាក់ព័ន្ធករណីចោរស្រីស្រស់ស្អាតម្នាក់ ដែលប្រើល្បិចខ្ពស់ដោយស្គាល់គ្នា នៅក្លឹបហាត់ប្រាណមិញ ហួរ មួយរយៈខ្លី ស្រាប់តែលួចលុយតាមអាខោន ABA អស់ជាង៣០០ដុល្លារ ខណ:ចោរស្រីរូបស្រស់ខាងលើ បានតាមឃ្លាំមើលជនរងគ្រោះ ពេលចូលទៅគិតលុយតាម Scan QR ដោយលួចទូរស័ព្ទដកលុយតាមតាមកុង ABA ខណ:ពេលដែលជនរងគ្រោះ រវល់ហាត់ប្រាណ និងចូលស្ទឹម ហើយទុកទូរស័ព្ទនៅលើតុក្បែរជនសង្ស័យ។
ដែលករណីខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្លិបហាត់ប្រាណមិញហួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះក្រុមការងារយើង បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅជនរងគ្រោះ ដោយជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ពិតជាមានករណីនេះពិតប្រាកដមែន ដោយរូបគាត់បានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះនិច អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅម្តុំចំការដូង សង្កាត់ដង្កោខណ្ឌដង្កោ ហើយករណីនេះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ រួចរាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យ ដែលប្រើល្បិចខ្ពស់ខាងលើនេះ៕