ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្ដ្រីម្នាក់ស្រវឹងខ្លាំងទោទន់ បើករថយន្តទៅប៉ះរថយន្ត២គ្រឿង រួចបើករត់ទៅបុកបារ៉ាស់សន្តិសុខប្រចាំការកោះពេជ្រ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ចេញពីក្នុងកម្មវិធីមួយកន្លែង រាងស្រវឹងទោទន់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ទៅប៉ះរថយន្តស៊េរីទំនើប២គ្រឿង មិនព្រមឈប់ដោះស្រាយ រួចបន្តល្បឿនបើករត់តែត្រូវកម្លាំងសន្តិសុខ ប្រចាំការនៅក្នុងកោះពេជ្រ ដេញតាមឃាត់បណ្តាលឲ្យនារីខាងលើ បើករថយន្តទៅបុ.កទម្លុះបារ៉ាស់ដាក់បាំងចំណុចស្ពានកូនភ្លោះរងការខូចខាត។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ចំណុចឃាត់បានលើស្ពានកូនភ្លោះកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីសន្តិសុខប្រចាំការ នៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានឃើញនារីខាងលើ បានបើករថយន្តម៉ាកកូរ៉ូឡា ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-2135 បើកចេញពីក្នុងកម្មវិធីមួយកន្លែង នៅក្នុងបរិវេណកោះពេជ្រ រួចបានបើកទៅប៉ះរថយន្តស៊េរីទំនើប២គ្រឿង បណ្តាលឲ្យរងការខូចខាត តែមិនព្រមឈប់ដោះស្រាយ ក៏បន្តល្បឿនបើករត់ ភ្លាមនោះដែរ ខាងកម្លាំងសន្តិសុខប្រចាំការ នៅក្នុងបរិវេណកោះពេជ្រ ក៏នាំគ្នាជិះម៉ូតូដេញពីក្រោយ ទោះយ៉ាងណាក៏នារីរូបនោះ បើករថយន្តបង្កមិនព្រមឈប់ និងបន្តល្បឿនបើកទៅមុខរហូត លុះមកដល់ចំណុចស្ពានកូនភ្លោះ ក៏បានបន្ថែមល្បឿនបើកទៅបុ.កទ.ម្លុះបារ៉ាស់ បណ្តាលឲ្យបាក់ជាច្រើនកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ទៅមុខលែងរួច ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *