នាព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួលផ្ទះ ចំនួន៥០ខ្នង រួមទាំងសម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគ ជាង៣០មុខ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។