ព័ត៌មាន

អភិបាលខេត្តកណ្តាលដាក់ចេញវិធានការម៉ឺងម៉ាត់ធានាមិនឲ្យមានសំណង់មិនរៀបរយលើផ្ទៃទឹកក្នុងមូលដ្ឋានខ្លួនឡើយ

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។
ក្នុងឱកាសដឹកនាំកងកម្លាំងចម្រុះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ លោកអភិបាលខេត្តបានបញ្ជា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត។
លោកអភិបាលខេត្ត ជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ ក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *