ភ្នំពេញ ៖ ប្រជាជនកម្ពុជា គ្រប់រូបសុទ្ធតែមានការភ័យខ្លាចចំពោះជំងឺកូវីដ១៩ បើទោះបីជាពួកគាត់មួយចំនួនបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ការភ័យខ្លាចនេះ ក៏ដោយសារតែជំងឺនេះវាមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ហើយមិនតែប៉ុណ្ណោះនៅពេលដែលឆ្លង អ្នកឆ្លងនោះទទួលរងផលប៉ះពាល់ជាច្រើន រាប់ពីការខ្លាចរអា ពីអ្នកជុំវិញខ្លួន និងការបាត់បង់ចំណូលសេដ្ឋកិច្ច។
ព្រោះតែឥទ្ធិពលអាក្រក់នេះហើយ ទើបប្រជាជនទូទៅទាមទារឲ្យអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចេញក្រៅនាំក្ដីព្រួយបារម្ភដល់អ្នកដទៃ។
ជាងនេះប្រជាប្រជនបានទាមទារអាជ្ញាធរដាក់ទោសតាមច្បាប់លើជនដែលដឹងខ្លួនថា ពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩ ហើយមិនធ្វើចត្ដាឡីស័កនាំឲ្យចម្លងជំងឺដល់អ្នកដទៃ៕