ព័ត៌មាន

តុលាការដោះលែងសន្តិសុខធនាគារ ABA បាញ់សម្លាប់យុវជន បែកថ្នាំ

ភ្នំពេញៈ តុលាការបានសម្រេចដោះលែងសន្តិសុខយាមធនាគារអេប៊ីអេ (ABA) ដែលបានបាញ់ស្លាប់យុវជនបែកថ្នាំម្នាក់ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅមុនធនាគារ អេប៊ីអេ (ABA) មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការដោះលែងនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
ខ្មាន់កាំភ្លើងឈ្មោះ ភឿន ភិរៈ ជាជាមន្ដ្រីនគរបាលនិងជាសន្តិសុខយាមធនាគារ អេប៊ីអេ (ABA) ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ យុវជនបែកថ្នាំដែលស្លាប់ឈ្មោះ អ៊ូ សុផារ៉ាត់។
ទាក់ទងការដោះលែងនេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាៈ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះ ភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
adm

Leave a Reply

Your email address will not be published. Required fields are marked *