Related Articles
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់លោកបណ្ឌិត សូ ណារ៉ូ ដែលទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឲ្យពិនិត្យមើលពីស្ថានភាពពិតរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ហើយធ្វើការអត្ថាធិប្បាយផ្សព្វផ្សាយនូវអ្វីដែលលោកបណ្ឌិតបានឃើញផ្ទាល់ភ្នែកប្រាប់ទៅដល់ប្រជាពលរដ្ឋរស់នៅក្រៅប្រទេសបានដឹងផង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់លោកបណ្ឌិត សូ ណារ៉ូ ដែលទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឲ្យពិនិត្យមើលពីស្ថានភាពពិតរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ហើយធ្វើការអត្ថាធិប្បាយផ្សព្វផ្សាយនូវអ្វីដែលលោកបណ្ឌិតបានឃើញផ្ទាល់ភ្នែកប្រាប់ទៅដល់ប្រជាពលរដ្ឋរស់នៅក្រៅប្រទេសបានដឹងផង។
អគ្គនាយកស៊ីម៉ាក់ថា គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករាវរកទេ អាចមេីលឃេីញនឹងភ្នែក!
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករករាវទេ អាចមេីលឃេីញនឹងភ្នែក! ។ អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តថា បេីក្រឡេកមេីលក្នុងសង្គ្រាមនៅកម្ពុជាវិញគ្រាប់មីនតោនបែបនេះ កប់ក្នុងដីកន្លែងខ្លះកប់ជ្រៅក្នុងជាង១ម៉ែត្រហេីយឆ្នៃដាក់២-៣គ្រាប់ឬដប់គ្រាប់មួយរណ្តៅក៍មានដែរ។ ជាពិសេសកប់ជ្រៅក្នុងដីដេីម្បីបំបាំងពីភ្នែកមនុស្សម្នា និងឆ្នៃតឈេីក្រាក់មកខាងលេីដោយដាក់ស្នួនជាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងគោលដៅប្រឆាំងការរាវរុករកដោយឧបករណ៍រាវស្រូបមិនអាចរកឃេីញឡេីយ។ ការដាក់មីននៅកម្ពុជាមានកលល្បិចអស្ចារ្យហ្នង! មិនងាយរាវរុករកឡេីយ! ។ គួរជម្រាបដែរថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានកាត់បន្សាបគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព។សូមបញ្ជាក់ថា គ្រាប់បែកដ៍ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។ សូមឆ្លៀតឱកាសនេះ លោក ហេង រតនា សូមកោតសរសេីរកម្លាំងជំនាញទាំងអស់ដែលបានយកចិត្តខ្ពស់និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវ:ប្រកបដោយសុវត្ថិភាពនិងជោគជ័យលេីបច្ចេកទេស ដោយសារគ្រាប់បែកនេះមានលក្ខណ:ស្មុគស្មាញ ព្រោះថាគ្រាប់បែកត្រូវបានផលិតឡេីងប្រឆាំងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះទម្លាក់ហេីយមិនផ្ទុះនោះ៕
រដ្ឋមន្រ្ដីសុខាភិបាល ដាក់ក្ដីរំពឹងថា ពេលប្រជាជនទទួលវ៉ាក់សាំងគ្រប់គ្នានឹងកាត់បន្ថយការឈឺធ្ងន់ និងស្លាប់ហើយសម្រាលបន្ទុកពេទ្យ
ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅពេលដែលប្រជាជននៅទូទាំងប្រទេស រាប់ទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះសង្គមកម្ពុជា នឹងអាចបង្កើតភាពសុំា ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយជាពិសេសនឹងធ្វើឲ្យអត្រាមរណភាពធ្លាក់ចុះ ក៏ដូចជាសម្រាលដល់បន្ទុករបស់គ្រូពេទ្យថែមទៀត។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ដ្រីសុខាភិបាល ក៏នៅតែបន្តទទូចសូមឲ្យប្រជាជន ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយក៏ដោយ ក៏ត្រូវតែបន្ដគោរពវិធានសុខាភិបាល និងការណែនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គឺ ៣ការពារ ៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធិភាព ការពារការចម្លងជំងឺកូវីដ១៩ មិនថាជាមេរោគបំប្លែងថ្មីមួយណាក៏ដោយ។ គួរជម្រាបជូនថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា អាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចាប់ផ្ដើមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចំណែកយុទ្ធនាការជូនកុមារ អាយុចាប់ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះកុមារ និងយុវវ័យ សរុបជិត ២លាននាក់ទូទាំងប្រទេស។ សម្ដេចបង្ហាញក្ដីរំពឹងថា ក្រោយចាក់វ៉ាក់សាំង កុមារ និងយុវវ័យ […]