សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់លោកបណ្ឌិត សូ ណារ៉ូ ដែលទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឲ្យពិនិត្យមើលពីស្ថានភាពពិតរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ហើយធ្វើការអត្ថាធិប្បាយផ្សព្វផ្សាយនូវអ្វីដែលលោកបណ្ឌិតបានឃើញផ្ទាល់ភ្នែកប្រាប់ទៅដល់ប្រជាពលរដ្ឋរស់នៅក្រៅប្រទេសបានដឹងផង។
Related Articles
កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទក្នុងទន្លេរ នៅស្រុកបាកាន
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤៥នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានសហការជាមួយកម្លាំងរដ្ឋបាលជលផលរាំងទិល កម្លាំងបរិស្ថាន និងកម្លាំងយោធា សរុបចំនួន ១៤នាក់ ប្រើប្រាស់កាណូត ០៤គ្រឿង ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចកោះគ្របបាយរហូតដល់ចំណុចក្បាលជ្រោយពាមដីរនាត ស្ថិតនៅភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះប្រមូលបានវត្ថុតាងរួម៖ក្បាលបរចំនួន២២គ្រឿង(១២ខ្សែ),សាច់អួនប្រវែង ២៥០០ម៉ែត្រ,បង្គោលចំរ៉ឹងចំនួន ១៨០០ដើម,និងកូនត្រីចម្រុះចំនួន១៦គីឡូក្រាម ។ ចំពោះកូនត្រីទាំង១៦គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាក់លែងចូលក្នុងទន្លេវិញ រីឯវត្ថុតាងខាងលើសមត្ថកិច្ចបាន បំផ្លាញចោលនៅហ្នឹងកន្លែង ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភថវិកា២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្សែង
រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្លែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូល លោក ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹងមួយ នៅកណ្តាលក្រុងបានលុង បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រ នៅរដូវទឹកឡើង មានធារទឹកបិទបើក១ មានផែរឈើ១ (៣០ម៉ែត្រ គុណ១០ម៉ែត្រ) និងមានអាស្រមលោកតាជួង១។ ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយនៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ។ មានផ្លូវបេតុងក្រវាត់៧០% ជុំវិញបឹង ដោយសារថាក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសពិធីបុណ្យអ៊ុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀគរពីសប្បុរសជននានា។ […]
ក្រសួងព័ត៌មាន ពង្រឹងសន្តិសុខព័ត៌មាននៅក្នុងអាណត្តិទី៧ ………..
សណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។