ព័ត៌មាន ព័ត៌មានអន្តរជាតិ

អគ្គនាយកស៊ីម៉ាក់ថា​ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករាវរកទេ​ អាចមេីលឃេីញនឹងភ្នែក!

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករករាវទេ​ អាចមេីលឃេីញនឹងភ្នែក! ។ 

អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​បន្តថា​ បេីក្រឡេកមេីលក្នុងសង្គ្រាមនៅកម្ពុជាវិញគ្រាប់មីនតោនបែបនេះ​ កប់ក្នុងដី​កន្លែងខ្លះកប់ជ្រៅក្នុងជាង១ម៉ែត្រហេីយឆ្នៃដាក់២-៣គ្រាប់ឬដប់គ្រាប់មួយរណ្តៅក៍មានដែរ។  

ជាពិសេសកប់ជ្រៅក្នុងដីដេីម្បីបំបាំងពីភ្នែកមនុស្សម្នា​ និងឆ្នៃតឈេីក្រាក់មកខាងលេីដោយដាក់ស្នួនជាគ្រាប់មីនប្រឆាំងមនុស្ស​ ក្នុងគោលដៅប្រឆាំងការរាវរុករកដោយឧបករណ៍រាវស្រូបមិនអាចរកឃេីញឡេីយ។ ការដាក់មីននៅកម្ពុជាមានកលល្បិចអស្ចារ្យហ្នង! មិនងាយរាវរុករកឡេីយ! ។ 

គួរជម្រាបដែរថា​ នៅថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២២​ម្សិលមិញ​នេះ​ កម្លាំង​ជំនាញអង្គភាពសុីម៉ាក់​ បានកាត់បន្សា​បគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ​ ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព។សូមបញ្ជាក់ថា​ គ្រាប់បែកដ៍ធំមួយនេះ​ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។ 

សូមឆ្លៀតឱកាសនេះ​ លោក​ ហេង​ រតនា​ សូមកោតសរសេីរកម្លាំងជំនាញទាំងអស់ដែលបានយកចិត្តខ្ពស់និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវ:ប្រកបដោយសុវត្ថិភាពនិងជោគជ័យលេីបច្ចេកទេស​ ដោយសារគ្រាប់បែកនេះមានលក្ខណ:ស្មុគស្មាញ​ ព្រោះថាគ្រាប់បែកត្រូវបានផលិតឡេីងប្រឆាំងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះទម្លាក់ហេីយមិនផ្ទុះនោះ​៕

 

               

adm

Leave a Reply

Your email address will not be published. Required fields are marked *