ព័ត៌មាន

រដ្ឋមន្រ្ដីសុខាភិបាល ដាក់ក្ដីរំពឹងថា ពេលប្រជាជនទទួលវ៉ាក់សាំងគ្រប់គ្នានឹងកាត់បន្ថយការឈឺធ្ងន់ និងស្លាប់ហើយសម្រាលបន្ទុកពេទ្យ

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅពេលដែលប្រជាជននៅទូទាំងប្រទេស រាប់ទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះសង្គមកម្ពុជា នឹងអាចបង្កើតភាពសុំា ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយជាពិសេសនឹងធ្វើឲ្យអត្រាមរណភាពធ្លាក់ចុះ ក៏ដូចជាសម្រាលដល់បន្ទុករបស់គ្រូពេទ្យថែមទៀត។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ដ្រីសុខាភិបាល ក៏នៅតែបន្តទទូចសូមឲ្យប្រជាជន ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយក៏ដោយ ក៏ត្រូវតែបន្ដគោរពវិធានសុខាភិបាល និងការណែនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី គឺ ៣ការពារ ៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធិភាព ការពារការចម្លងជំងឺកូវីដ១៩ មិនថាជាមេរោគបំប្លែងថ្មីមួយណាក៏ដោយ។
គួរជម្រាបជូនថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា អាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចាប់ផ្ដើមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចំណែកយុទ្ធនាការជូនកុមារ អាយុចាប់ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះកុមារ និងយុវវ័យ សរុបជិត ២លាននាក់ទូទាំងប្រទេស។ សម្ដេចបង្ហាញក្ដីរំពឹងថា ក្រោយចាក់វ៉ាក់សាំង កុមារ និងយុវវ័យ នឹងវិលទៅកាន់គ្រឹះស្ថានសិក្សាវិញ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *