ព័ត៌មាន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញវះកាត់យកចេញដុំសាច់នៅបំពង់ករបស់លោកយាយអាយុ ៧៤ឆ្នាំ

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះលោកយាយ ម៉ម ភួន អាយុ ៧៤ ឆ្នាំ រស់នៅស្រុកគូលេន ខេត្តព្រះវិហារ ដែលមានដុំសាច់ដ៏ធំមួយនៅត្រង់បំពង់កផ្នែកខាងមុខរយៈពេលជាច្រេីនឆ្នាំ, លោកទាំងទ្វេ បានចាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជ (TYDA) សហការជាមួយជាមួយក្រុមការងារមូលនិធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង-លោកយាយ ឌី ប៉ុក និងលោកតា លីន គ្រី-លោកយាយប៊ុន ស៊ាងលី បញ្ជូនលោកយាយមកទទួលការព្យាបាលនៅផ្នែកវ៉ះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

 

បន្ទាប់ពីទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបានរកឃើញមានដុំគីសនៅក្រពេញ ទីរ៉ូអុីដ (Goitre Kystique) ដ៏ធំមួយ ហើយបានធ្វើការវ៉ះកាត់យកចេញប្រកបដោយជោគជ័យ ។ បច្ចុប្បន្ន លោកយាយបានធូរស្បើយ និងមានសុខភាពប្រសើរឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងក្តីគោរពអរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

 

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

 

សូមអរគុណក្រុមគ្រូពេទ្យ TYDA

 

🌐 Hun Manet

🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia

🌐 Instagram

🌐 X(Twitter)

🌐 YouTube

🌐 Tiktok

 

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *