ព័ត៌មាន

គ្រោងបង្កើតផ្សាររាត្រី-វិថីទេសចរណ៍ នៅរមណីយដ្ឋានភ្នំសំពៅ

ក្នុងបំណងបង្កើតផលិតផលថ្មីឱ្យកាន់តែសម្បូរបែបនិងច្រើនជម្រើសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្ត គ្រោងរៀបចំបង្កើតផ្សាររាត្រី-វិថីទេសចរណ៍នៅតំបន់រមណីយដ្ឋានភ្នំ សំពៅនាពេលឆាប់ៗខាងមុខដើម្បីទាក់ទាញទេសចរឱ្យកាន់ច្រើនថែមទៀត។ការជ្រើសយករមណីយដ្ឋានភ្នំសំពៅ ដើម្បីអនុវត្តនូវផែនការនេះ ពីព្រោះកន្លងទៅក៏ដូចជា បច្ចុប្បន្ន រមណីយដ្ឋានភ្នំសំពៅជាចំណុចទាក់ទាញទេសចរបរទេស និងទេសចរផ្ទៃក្នុងរួចមកហើយ ដោយសារជាទីទស្សនាហ្វូងសត្វប្រចៀវនាពេលថ្ងៃអស្តង្គត។ដូចនេះសមស្របសម្រាប់ការ បង្កើតផ្សាររាត្រី និងវិថីទេសចរណ៍នៅទីនេះតែម្ដង។

 

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរាកាលពីពេលថ្មីៗនេះ នូវផែនការខាងលើ។លោកថា ផលិតផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានដែលមានប្រជាប្រិយភាពស្រាប់អាចនឹងផ្ដល់ ឱកាសជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ បាននាំយកនូវផលិតផលប្រចាំមូលដ្ឋានរបស់ខ្លួនមកលក់ដូរនិងបង្កើតសកម្មភាពកាន់តែអ៊ូអរជូនភ្ញៀវទេសចរដែលបានមកកាន់ទីនេះនៅពេលរាត្រី។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *