ព័ត៌មាន ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ីវាយ កម្ទេច អង់ទែនទូរទស្សន៍អ៊ុយគ្រែននៅក្រុងគៀវ

ប្រទេសរុស្ស៊ី-អ៊ុយក្រែន ៖ ការវាយកម្ទេច របស់រុស្ស៊ីសំដៅ លើអង់ទែនទូរទស្សន៍ក្រុងគៀវ ដែលបណ្ដាលឲ្យមានការកាត់ផ្ដាច់ការផ្សាយ របស់បណ្ដាទូរទស្សន៍អ៊ុយក្រែននាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។ នេះជាការប្រកាសរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន។
ការវា.យប្រហា.រក្នុងថ្ងៃទី៦ នៃការលុកលុយ របស់រុស្សុីចូលអ៊ុយក្រែន បំផ្លាញបណ្ដាឧបករណ៍របស់អង់តែននោះ។ បណ្ដាទូរទស្សន៍ មិនអាចដំណើរការបានមួយរយៈពេល តែបណ្ដាប្រព័ន្ធសង្គ្រោះ នឹងអាចឲ្យទូរទស្សន៍មួយចំនួន ស្ដារការផ្សាយឡើងវិញ នាពេលខាងមុខ។ ក្រោយមកការផ្សាយរបស់ទូរទស្សន៍ជាច្រើន អាចស្ដារឡើងវិញ។
សារព័ត៌មានអ៊ុយក្រែន KYIV INDEPENDENT បានរាយការណ៍ថា រុស្សុីវា.យប្រហា.រអង់តែនទូរទស្សន៍អ៊ុយក្រែន នាំឲ្យបណ្ដាទូរទស្សន៍អ៊ុយក្រែនដាច់ការផ្សាយប៉ុន្មាននាទី។ តាមបណ្ដារូបភាព និងវីដេអូ ផ្សាយតាមបណ្ដាញសង្គម គេឃើញអង់ទែនលាបពណ៌ក្រហម និងស នោះនៅឈរ តែមានផ្សែងហុយចេញ ក្រោយការវា.យប្រហា.រ។
អង់ទែនទូរទស្សន៍នេះ ស្ថិតនៅក្នុងសង្កាត់ជាមួយគ្នានឹងទីតាំង BABI YAR កន្លែងដែលពួកណាហ្សុីអាល្លឺម៉ង់ បាញ់សម្លា.ប់ពួកជ្វីហ្វ ជាង៣០.០០០នាក់ក្នុងពេលតែ២ថ្ងៃ កាលពីឆ្នាំំ១៩៤១។ ទីនោះបច្ចុប្បន្នជាកន្លែងគោរពវិញ្ញាណក្ខ័ន្ធសំខាន់មួយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *