ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ប្អូនស្រី ហ៊ួន ច័ន្ទសុនី អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ឃាត់ឈាម

ប្រកបដោយជោគជ័យ និងបញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

 

បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ប្អូនស្រី មានភាពល្អប្រសើរ និងបានផ្លាស់ទៅសម្រាកនៅអគារជំងឺធម្មតា ចំណែកឯសុខភាពរបស់ទារក ក៏មានភាពរឹងមាំ និងបន្តទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។

 

ការចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមជាមួយមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។

 

សូមអរគុណក្រុមគ្រូពេទ្យ TYDA

adm

Leave a Reply

Your email address will not be published. Required fields are marked *