រថយន្តបែនដឹកថ្មបុកគោយន្តកន្ត្រៃដឹកកន្ទក់ ពីក្រោយ បណ្តាលឱ្យរងរបួសរបួសធ្ងន់២នាក់ ក្រោយមកក៏បានស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ មានគោយន្តកន្ត្រៃដឹកកន្ទក់ពេញបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង តាមគន្លងម៉ូតូ ហើយរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3A-8297 បែនដឹកថ្មពេញ បើកបរស្របទិសគ្នាបានបុ.កពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កខ្ទេចបែកការ៉ុងកកន្ទក់ពេញផ្លូវ និងបណ្តាលឱ្យរបួសធ្ងន់២នាក់ ក្រោយមកក៏បានស្លា.ប់ម្នាក់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជនរងគ្រោះមានមុខរបរដឹកធ្យូងលក់ ក្រោយលក់ធ្យូងអស់ក៏បានស៊ីឈ្នួលដឹកកន្ទក់អោយគេពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ តែចៃដន្យអ្វីជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្លា.ប់ម្នាក់បានចោលប្រពន្ធនិងកូន។
ក្រោយពេកកើតហេតុ គេឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះមកពិនិត្យសម្រួលចរាចរណ៍ និងវាស់វែង បានប្រាប់ឱ្យដឹងថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តបែនថ្ម ដែលបើកបរក្នុងល្បឿនលឿន ស្របទឹសគ្នាបុ.កពីក្រោយគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កដឹកកន្ទក់ បណ្តាលឱុ្យខ្ទេចការ៉ុងកន្ទក់បែកខ្ទេចលើផ្លូវហុយ និងបណ្តាលឱ្យរបួសធ្ងន់២នាក់ ត្រូវបានសង្គ្រោះហើយបញ្ជូនដល់មន្ទីពេទ្យ ហើយក៏បានស្លាប់ម្នាក់ ៕