ក្រចេះ៖ អាជ្ញាធរសង្កាត់អូរឫស្សី ក្រុងក្រចេះបានធ្វើកាអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបញ្ឈប់ការចោល សំរាមពាសវាលពាសកាលនៅតាមទីសាធារណៈដែលធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន សុខ ភាព និងសោភ័ណភាពទីក្រុង ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីក្រុមការងាររដ្ឋបាលសង្កាត់អូរប្ញស្សី កម្លាំងប៉ុស្តិ៍រដ្ឋបាល និងបងប្អូនប្រជាការពារភូមិ រួមគ្នាសម្អាតអនាម័យបរិស្ថានតាមដងផ្លូវមួយខ្សែរស្ថិតក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ថ្ងៃទី ២៩ ម្សិលមិញនេះ ។
លោក ឈឿន រិទ្ធ ចៅសង្កាត់អូរឬស្សី បានឱ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែ ដែលទើបនឹងបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុង រយៈពេលប៉ុន្មានខែថ្មីៗកន្លង ទៅនេះ បច្ចុប្បន្ននេះគេសង្កេតឃើញមានការចោលសម្រាមពាសវាលពាសកាល តាមអមសងខាងផ្លូវជាតិមួយខ្សែនេះ ដោយភាគច្រើនគឺមានរោមកាកសំណល់ធ្វើមាន់ កាក សំណល់ពេទ្យ ឆ្អឹងគោ និងកាកសំណល់ផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង ។
លោកចៅសង្កាត់ បានអំពាវនាវស្នើសុំដល់បុគ្គលមួយចំនួនមេត្តាបញ្ឈប់ការចោល សំរាមនៅតាមទីសាធារណ: ហើយគ្រប់គ្រងសំរាម និងវេចខ្ចប់សំរាមដោយខ្លួនឯងឲ្យបានល្អ និងប្រើប្រាស់សេវាប្រមូលសំរាម ដើម្បីបរិស្ថានស្អាតល្អរបស់យើងទាំអស់គ្នា ៕