តាមរយៈលិខិតមួយច្បាប់ ២ទំព័រ ចុះថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ មន្ត្រីរាជការដែលបានផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ គឺសំណូមពរអោយថ្នាក់ដឹកនាំដោះដូរលោក អាង ណារិទ្ធ ចេញពី ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ក្រោមការរៀបរាប់ថា លោក អាង ណារឹទ្ធ ដឹកនាំមិនបានត្រឹមត្រូវ និងបង្ករបញ្ហាជាច្រេីនក្នុងមន្ទីរ រួមទាំងកិបកេងថវិការង្វាន់មន្ត្រីថែមទៀត ។ លោក អាង ណារឹទ្ធ បានមកកាន់តួនាទីជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ខេត្តបន្ទាយមានជ័យជំនួសលោកប្រាក់ ប៉ូលី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ។
លោក អាង ណារឹទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីក្រោមឱវាទរួមគ្នាប្ដឹងលោកពិតប្រាកដមែន ។