ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួងការងារ នឹងចុះអនុស្សរណៈជាមួយសមាគមចំនួន១៨ ដើម្បីជជែកពីឱកាសការងារ សម្រាប់សិស្សដែលនឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា នឹងចុះអនុស្សរណៈយោគយល់ (MoU) ជាមួយតំណាងវិស័យឯកជនចំនួន ១៨ សមាគម ដើម្បីផ្ដល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ។

 

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍កាលពីថ្ងៃទី៧ ខែវិច្ឆិកានៅខេត្តព្រះសីហនុថា ក្រសួងបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់មុខជំនាញទាំង ៣៨ ដែលមានម៉ូឌុល និងមេរៀនដែលផ្តោតខ្ពស់លើការធ្វើការងារតែម្ដង ក្នុងនោះមានម៉ូឌុល ជំនាញទន់ ដែលនឹងធ្វើឱ្យសិស្សសិក្ខាកាមចេះធ្វើការងារជាក្រុមស្រឡាញ់ការងារ និងអាជីពរបស់ខ្លួន។

adm

Leave a Reply

Your email address will not be published. Required fields are marked *