ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវដូចនេះ ក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបប្រកបដោយក្តីសប្បាយរីករាយ។
ព្រះអង្គបានមានព្រះរាជបន្ទូលថា ៖ «ព្រះវររាជបិតា ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ»។