នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង គឺមេដាយប្រាក់ទាំងពីរ មុនបន្ដការប្រកួតឯកត្តជន និងវាយគូ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាទើបបញ្ចប់ ។
Related Articles
កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣
កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។ ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត មករា ។
បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវទទួលវិន័យបែបណាខ្លះ?
ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ដល់បេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួលវិន័យ។ សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ។ ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។ បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិសកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែងរកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូចជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹកចិត្តឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។
លោក ស្នងការដ្ឋានបញ្ជាក់ថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង
ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋានបញ្ជាក់ថា ពាក់ព័ន្ធ គោលដៅចរាចរណ៍នៅខេត្តស្ទឹងត្រែងនោះ ពេលនេះស្នងការដ្ឋាននគរបាលខេត្ត សុំធ្វើការបំភ្លឺលើករណីមួយចំនួន ដោយអះអាងថា សុទ្ធតែបេសកកម្មដោយស្របច្បាប់ទាំងអស់។ ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺលើករណីមួយ ស្នងការដ្ឋាន បានបំភ្លឺផ្ទាល់មាត់ថា ពាក់ព័ន្ធតារាងបែកចែកប្រាក់៧០ភាគរយដល់ក្រុមការងារដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គឺជាប្រាក់រង្វាន់លើកទឹកចិត្ត(ប្រាក់អប្បហារ) ប៉ុណ្ណោះ។ ស្នងការដ្ឋានក៏បានបំភ្លឺបន្តថា ចំពោះកម្លាំងការពារវរការពារព្រំដែននេះ លោកស្នងការបានចេញលិខិតបង្គាប់ការ (បេសកកម្ម) ចេញពីអង្គភាពចាត់ចែងទៅជួយក្នុងកិច្ចការចរាចរណ៍ ដោយសារខាងចរាចរណ៍ខ្វះកម្លាំង ក្នុងនេះលិខិតបង្គាប់ការរបស់ស្នងការដ្ឋានបានប្រគល់ភារៈកិច្ចជូនលោកវរសេនីយ៍ទោ ឈឿន ម៉េង ទទួលខុសត្រូវដឹកនាំនិងត្រួតពិនិត្យក្រុមទាំង៣ រួមមានគោលដៅផ្លូវជាតិលេខ៧៨ គោលដៅផ្លូវជាតិលេខ៧ និងគោលដៅផ្លូវជាតិលេខ៩។ ដោយឡែកពាក់ព័ន្ធការដាក់កាមេរ៉ាបាញ់ល្បឿនយានយន្ត លោកស្នងការតែងតែអប់រំណែនាំមន្ត្រីរបស់ខ្លួនត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្លាប់សាធារណៈអោយបាញ់ល្បឿនតែថ្ងៃសេសប៉ុណ្ណោះ តែមានមន្ត្រីខិលខួចមួយចំនួននៅគោលដៅលួចបាញ់ថ្ងៃគូ ។ ក្រោយសារព័ត៌មានចេញផ្សាយ លោកស្នងការក៏បានណែនាំមន្ត្រីឈរជើងនៅគោលដៅខាងលើទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍របស់នាយកដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះលោកស្នងការ តែងណែនាំជាប្រចាំថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង។