ព័ត៌មានសិល្បះនិងកីឡា

ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជា បើកការប្រកួតផ្លូវការក្រោមការគាំទ្ររបស់អាស៊ី

ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលគាំទ្រដោយសហព័ន្ធកីឡាវាយសីអាស៊ី (BA) បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៥ប្រទេសចូលរួម គឺមម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ។

 

ពិធីបើកការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់នេះ បានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Wajid Ali ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កីឡាវាយសី នៃសហព័ន្ធកីឡាវាយសីអាស៊ី និងវត្តមានប្រតិភូ អត្តពលិក និងទស្សនិកជាច្រើនផងដែរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *