ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយប្រទេសតួកគី លើកិច្ចព្រមព្រៀងទ្វេភាគីតាមដែលអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Datuk Arthur Joseph Kurup ថ្លែងថា ការពិភាក្សាឆ្លងរដ្ឋាភិបាលកំពុងត្រូវបានដឹកនាំដោយទីភ្នាក់ងារអវកាសម៉ាឡេស៊ី (Mysa) រួមជាមួយនឹងក្រុមហ៊ុនឧស្សាហកម្ម-រដ្ឋាភិបាលម៉ាឡេស៊ីសម្រាប់បច្ចេកវិទ្យាខ្ពស់ (MIGHT) ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។
លោកអនុរដ្ឋមន្រ្តីបន្តថា កិច្ចសហការនេះ នឹងផ្តោតលើការចែករំលែកជំនាញតាមដែលអាចធ្វើទៅបាន និងការអភិវឌ្ឍន៍ទេពកោសល្យ ដើម្បីជួយអ្នកជំនាញក្នុងស្រុក លើបច្ចេកវិទ្យាផលិតផ្កាយរណប។
លោក Kurup បន្ថែមថា យ៉ាងហោចណាស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសក្នុងស្រុកចំនួន ១០ បានចាប់ដៃគ្នាបង្កើតសាជីវកម្មឧស្សាហកម្មអវកាសម៉ាឡេស៊ី (Masic)។