ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ។   សម្ដេចធិបតី បានលើកឡើងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។  

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារក្នុងតំបន់អង្គរ បានជួយឱ្យសិស្សានុសិស្សយល់ច្រើនពីការការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណខ្មែរ

ភ្នំពេញ៖នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរបានលើកឡើងថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ ២០១៨ សម្រាប់សិស្សថ្នាក់វិទ្យាល័យ បឋមសិក្សា និងសិស្សនៃវិទ្យាល័យនៅក្នុងតំបន់អង្គរ។   លោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរនៅថ្ងៃទី១៣ ខែវិច្ឆិកាបានពណ៌នាទាក់ទងនឹងសកម្មភាពខាងលើថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សម្រាប់ជាមូលដ្ឋានគ្រឹះសិក្សា នៅក្នុងថ្នាក់រៀន និងទស្សនាភស្តុតាងជាក់ស្តែងនៅតាមប្រាសាទ ដោយក្នុងនោះមានការសិក្សាស្រាវជ្រាវ និងកន្លែងធ្វើកំណាយនៅតាមតំបន់អង្គរ រួមជាមួយនឹងវត្ថុបុរាណដែលត្រូវបានយកមកដាក់នៅក្នុងសារមន្ទីរ។   សាលារៀនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអប់រំបេតិកភណ្ឌកុមារនេះ ត្រូវទស្សនាដោយផ្ទាល់នៅតាមប្រាសាទ យ៉ាងហោចណាស់ពីរដង ក្នុងមួយឆ្នាំ និងសារមន្ទីរមួយដង សម្រាប់សាលារៀនមួយ។  

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អ្នកមីង សួន សុមួន អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកមីងមានបញ្ហា រលាកសាច់បំពង់ក រ៊ាំរ៉ៃ ( Chronic Tonsillitis) ដែលធ្វើឱ្យគាត់មានបញ្ហា ពិបាកក្នុងការញ៊ាំអាហារ ដោយមានអារម្មណ៍ទើសៗ និងឈឺនៅនឹងបំពង់ក។

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការពិនិត្យ និងវះកាត់ជូនអ្នកមីងដោយជោគជ័យ។ អ្នកមីងមានអារម្មណ៍រំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ដោយបច្ចុប្បន្នគ្រូពេទ្យបានអនុញ្ញាតឱ្យអ្នកមីងត្រឡប់ទៅផ្ទះវិញ។   រាល់ការចំណាយទាំងការព្យាបាល និងការស្នាក់នៅ ព្រមទាំងការចំណាយលើថ្លៃអាហារ គឺត្រូវបានកឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕   សូមអរគុណគ្រូពេទ្យTYDA

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទជិតមួយម៉ឺននាក់ បំពេញបេសកកម្មនៅប្រទេសចំនួន១០

រយៈពេល ១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបជិតមួយម៉ឺននាក់ ក្នុងនោះមានកម្លាំងជានារីជាង៧០០ នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ លើជំនាញសំខាន់ៗ រួមមាន ការបោសសំអាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះផងដែរ។   នាឱកាសនៃការអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបង្ហាញនូវវីដេអូឯកសារដ៏មានខ្លឹមសារមួយផងដែរកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានលើកឡើងពីសកម្មភាពនៃការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។   មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងតាមរយៈហ្វេសប៊ុកថាចាប់ពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ មានរយៈពេល១៧ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ម៉ៅ ធនិន ៖ យើងអាចប្រារព្ធពិធីអុំទូកយ៉ាងអធិកអាធមបាន ទាំងអស់នេះ គឺជាតម្លៃសុខសន្តិភាព

ថ្លែងក្នុងឱកាសបើកពិធីប្រណាំងអុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅដងព្រែក ក្រុង កំពត ខេត្ត កំពត នារសៀល ថ្ងៃទី១០ ខែ វិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្ត កំពត បានថ្លែង លើកឡើងថា ថ្ងៃនេះខេត្ត កំពត របស់យើងពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលយើងបានរៀបចំឡើងនៃពិធីប្រណាំងទូក ដើម្បីអបអរសាទរ បុណ្យអុំទូក អកអំបុក ប្រណ្តែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិមានតាំងពីបុរមបុរាណកាលមកជាមរតកប្រពៃណីទំនៀមទម្លាប់តាំងពីដូនតារបស់យើង ។   ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ការប្រណាំងនូវក្នុងឆ្នាំ២០២៣នេះ នឹងមានភាពអធិកអធមជាងឆ្នាំមុន ព្រោះកីឡាករអុំទូកយើងក្នុងឆ្នាំនេះ កាន់តែមានបទពិសោធន៍ និងបច្ចេកទេសល្អជាងឆ្នាំមុនផងដែរ ។ ពិសេស គឺ ដោយសារតែកីឡាកររបស់យើងទាំងអស់គ្នា មានសាមគ្គីភាព និងភារភាពរវាងកីឡាករក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗមកចូលរួម ញាំឲ្យការប្រកួតប្រជែងកាន់តែខ្ពស់និងមានភាពអធិកអធមខ្លាំង ។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចេញពីកម្ពុជា

ភ្នំពេញៈ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិជប៉ុនសរុប២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។   នាយឧត្តមសេនីយ៍ កែវ វណ្ណថន បញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ៦៩ (D.B.Ly Tower) ផ្លូវលេខ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។   ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុនដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ និងសូមអំពាវនាវបណ្តាស្ថានទូតបរទេស និងជនបរទេស បន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានព័ត៌មានពាក់ព័ន្ធបទល្មើសនានា ដើម្បីមានវិធានការទាន់ពេលវេលា។   នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបន្តទៀតថា កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួងការងារ នឹងចុះអនុស្សរណៈជាមួយសមាគមចំនួន១៨ ដើម្បីជជែកពីឱកាសការងារ សម្រាប់សិស្សដែលនឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា នឹងចុះអនុស្សរណៈយោគយល់ (MoU) ជាមួយតំណាងវិស័យឯកជនចំនួន ១៨ សមាគម ដើម្បីផ្ដល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ។   ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍កាលពីថ្ងៃទី៧ ខែវិច្ឆិកានៅខេត្តព្រះសីហនុថា ក្រសួងបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់មុខជំនាញទាំង ៣៨ ដែលមានម៉ូឌុល និងមេរៀនដែលផ្តោតខ្ពស់លើការធ្វើការងារតែម្ដង ក្នុងនោះមានម៉ូឌុល ជំនាញទន់ ដែលនឹងធ្វើឱ្យសិស្សសិក្ខាកាមចេះធ្វើការងារជាក្រុមស្រឡាញ់ការងារ និងអាជីពរបស់ខ្លួន។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីគ្នាជាធ្លុងមួយ

ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវដូចនេះ ក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបប្រកបដោយក្តីសប្បាយរីករាយ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា ៖ «ព្រះវររាជបិតា ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ»។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួងយុត្តិធម៌ សម្រេចបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៦០% នៃការដាក់ស្នើសរុបជាង ៩០០នាក់ ក្នុងថ្ងៃបុណ្យជាតិ

ក្រសួងយុត្តិធម៌ តាមរយៈគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃ បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រេចបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៦០% នៃចំនួនការដាក់ស្នើសុំសរុបជាង៩០០ នាក់ និងលើកលែងទោសដល់ទណ្ឌិត ១នាក់ដែលមានជំងឺមហារីកក្នុងករណីមនុស្សធម៌។   ការសម្រេចរបស់គណៈកម្មការថ្នាក់ជាតិនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំរយៈពេល ២ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ ដើម្បីពិនិត្យឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (២៦-២៧-២៨ វិច្ឆិកា) ឆ្នាំ២០២៣។ នេះបើយោងតាមខ្លឹមសារប្រកាសរបស់ក្រសួងយុត្តិធម៌។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។   ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។   ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ […]