ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការពិនិត្យ និងវះកាត់ជូនអ្នកមីងដោយជោគជ័យ។ អ្នកមីងមានអារម្មណ៍រំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ដោយបច្ចុប្បន្នគ្រូពេទ្យបានអនុញ្ញាតឱ្យអ្នកមីងត្រឡប់ទៅផ្ទះវិញ។
រាល់ការចំណាយទាំងការព្យាបាល និងការស្នាក់នៅ ព្រមទាំងការចំណាយលើថ្លៃអាហារ គឺត្រូវបានកឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
សូមអរគុណគ្រូពេទ្យTYDA