ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)បានមានប្រសាសន៍ថា ដើម្បីរក្សាធនធានតំបន់ឆ្នេរ និងទាក់ទាញទេសចរឱ្យមកកម្សាន្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរត្រូវឯកភាពគ្នាកំណត់គោលដៅ និងលើកទឹកចិត្តដល់ពលរដ្ឋ និងវិស័យឯកជនឲ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។
ថ្លែងក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ ដល់ឆ្នេរនិងព្រែកដែលទទួលបានជ័យលាភី នៃការប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធនធានតំបន់ឆ្នេរ បានផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ។