ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលជលផល នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទនៅដើមសប្ដាហ៍ក្រោយ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី «គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី ៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ។

 

សិក្ខាសាលានេះ គាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈកម្មវិធីCAPFISH-Captureដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។

 

សេចក្តីប្រកាសព័ត៌មានរបស់FAOបានឱ្យដឹងថា គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងនូវថវិកាដែលផ្ដល់ជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន(CAPFISH-Capture)។

adm

Leave a Reply

Your email address will not be published. Required fields are marked *